លោក ត្រាំ ចង់ឃើញអតីតមេធំ Apple លោក Tim Cook ទៅជំនួសតំណែង CEO របស់លោក Huang នៅ Nvidia

អន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី១២ ខែវិច្ឆិកាថា អតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook គួរតែចូលមកជំនួសតំណែងលោក Jensen Huang នៅក្នុងក្រុមហ៊ុន Nvidia បន្ទាប់បានប្រកាសលាលែងចេញពីតំណែង ជុំវិញរឿងអាស្រូវសេ្នហាលួចលាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកថា៖ “ឥឡូវនេះ ដោយសារនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang ដែលបានបំពេញការងារយ៉ាងល្អប្រសើរនោះ បានលាលែងពីតំណែងហើយ ដូច្នេះមានមនុស្សតែម្នាក់គត់ដែលអាចមកជំនួសតំណែងនេះបាន នោះគឺលោក Tim Cook មកពីក្រុមហ៊ុន Apple”។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនមានសិទ្ធិអំណាចផ្លូវការណាមួយក្នុងការសម្រេចថាអ្នកណាគួរដឹកនាំក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាមេរិកមួយនេះ នោះឡើយ។ នៅក្នុងអាណត្តិប្រធានាធិបតីទីពីរនេះ លោក ត្រាំ បានចាត់ទុកលោក Huang ថាជាទីប្រឹក្សាដ៏ជិតស្និទ្ធបំផុតម្នាក់របស់លោក។

ជម្រាបជូនផងដែរថា បន្ទាប់ពីមានការចោទប្រកាន់អំពីទំនាក់ទំនងរបស់លោក Huang ជាមួយស្ត្រីអ្នកជំនួញជនជាតិចិនម្នាក់ឈ្មោះ Alice Huang នោះ លោក ត្រាំ ក៏បានចេញមុខការពារប្រធានក្រុមហ៊ុន Nvidia រូបនេះផងដែរ ដោយអះអាងថា លោកមិនបានដឹងទាល់តែសោះថាស្ត្រីដែលលោកទាក់ទងនោះ ត្រូវបានគេសង្ស័យថាជាចារកម្មរបស់ទីក្រុងប៉េកាំង៕​