អ្នករកការងារនៅភ្នំពេញកុំរំលង! ក្រុមហ៊ុន និងរោងចក្រចំនួន ២០៩ កំពុងជ្រើសរើសបុគ្គលិក និងកម្មករជាង ២៦,២០០ កន្លែង

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានប្រកាសផ្សព្វផ្សាយពីឱកាសការងារសរុបចំនួន ២៦,២៧០ កន្លែង នៅក្នុងរាជធានីភ្នំពេញ ដែលផ្ដល់ដោយសហគ្រាស ក្រុមហ៊ុន និងរោងចក្រចំនួន ២០៩ ដើម្បីជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមតារាងបែងចែកតម្រូវការកម្លាំងពលកម្ម ឱកាសការងារទាំងនេះស្ថិតនៅតាមបណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញ ដូចជា ខណ្ឌពោធិ៍សែនជ័យ កំបូល ដង្កោ មានជ័យ សែនសុខ ឫស្សីកែវ ទួលគោក ចំការមន និងដូនពេញ ជាដើម ដោយគ្របដណ្ដប់លើវិស័យធំៗចំនួនពីរ៖ វិស័យឧស្សាហកម្ម៖ មានតម្រូវការខ្ពស់បំផុតលើមុខតំណែងដូចជា កម្មករក្នុងផលិតកម្ម, អ្នកដេរ, អ្នកបញ្ជាម៉ាស៊ីនដេរ, ផ្នែកកាត់ដេរ, អ្នកត្រួតពិនិត្យគុណភាព (QC) និងផ្នែកវេចខ្ចប់។ វិស័យសេវាកម្ម៖ ជ្រើសរើសមុខតំណែងដូចជា ផ្នែកលក់, មន្ត្រីទីផ្សារ, ផ្នែកគណនេយ្យ, ធនធានមនុស្ស (HR), បុគ្គលិកដឹកជញ្ជូន, អ្នកបើកបរ, អ្នកបោសសម្អាត និងប្រធានក្រុមទំនាក់ទំនងអតិថិជន។

សម្រាប់ប្រជាពលរដ្ឋ និងអតីតពលករដែលមានចំណាប់អារម្មណ៍ អាចស្កេន QR Code ដើម្បីចុះឈ្មោះស្វែងរកការងារធ្វើ ទំនាក់ទំនងទៅកាន់លេខទូរសព្ទទាន់ហេតុការណ៍ (Hotline) ១២៩៧ ឬទាក់ទងដោយផ្ទាល់តាមលេខទូរសព្ទរបស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រនីមួយៗដែលមានបង្ហាញក្នុងតារាង៕