មហាសេដ្ឋីកំពូលវៀតណាម Pham Nhat Vuong ស្ថិតក្នុងចំណោមអ្នកកើនទ្រព្យសម្បត្តិច្រើនបំផុតលើលោក

អន្តរជាតិ

មហាសេដ្ឋីកំពូលរបស់វៀតណាម លោក Pham Nhat Vuong បានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៣ នៅលើពិភពលោក ក្នុងនាមជាបុគ្គលដែលមានទ្រព្យសម្បត្តិកើនឡើងច្រើនបំផុត គិតនៅត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ខណៈពេលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup របស់លោកហក់ឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានចុះផ្សាយថា លោក Vuong ដែលជាប្រធានក្រុមហ៊ុន Vingroup បានបង្កើនទ្រព្យសម្បត្តិរបស់លោកចំនួន ៦៨៣លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យបច្ចុប្បន្ន ទ្រព្យសម្បត្តិសរុបរបស់លោកមានចំនួន ៣៨,៦ពាន់លានដុល្លា និងជាប់ចំណាត់ថ្នាក់ទី៥៨ ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក។

យ៉ាងណាមិញ​ ជុំវិញចំនួននេះ បានធ្វើឲ្យលោក Vuong ក្លាយ​ជាបុគ្គលដែលមានការកើនឡើងទ្រព្យសម្បត្តិច្រើនបំផុតទាំង៣ របស់ពិភពលោក ពីក្រោយលោក Zhong Shanshan មហាសេដ្ឋីចិនក្នុងវិស័យភេសជ្ជៈ ដែលទ្រព្យសម្បត្តិរបស់លោកបានកើនឡើងចំនួន ១,៥ពាន់លានដុល្លារ ដល់ចំនួនសរុប ៦៦,៥ពាន់លានដុល្លារអាមេរិក។

ចំណែកឯលោក Tadashi Yanai ស្ថាបនិកក្រុមហ៊ុន Uniqlo ជាបុគ្គលដែលមានកើនឡើងទ្រព្យសម្បត្តិច្រើនបំផុតម្នាក់ទៀត ជាមួយទ្រព្យសម្បត្តិសរុប ៧០,៨ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់លេខ២៩ នៅលើពិភពលោក៕​