ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនឧកញ៉ា រុណ រដ្ឋា នាយកប្រតិបត្តិបុរី លន ស៊ីធី

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនឧកញ៉ា រុណ រដ្ឋា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា រុណ រដ្ឋា ត្រូវបានគេដឹងថា ជានាយកប្រតិបត្តិគម្រោង លន ស៊ីធី ឡូតធឺសស៊ីថោន ខេត្តព្រះសីហនុ និងជាស្វាមីរបស់លោកស្រី លន ល័យហួយ ដែលត្រូវជាកូនស្រីរបស់ អ្នកឧកញ៉ា តុល លន សមាជិកក្រុម​ប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន លន ស៊ីធី គ្រុប។

ក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ីថោន ជាក្រុមហ៊ុនក្នុងស្រុកមួយ បានសម្រេចបោះទុន វិនិយោគប្រមាណ ១០០លានដុល្លារ ក្នុងការសាងសង់លំនៅដ្ឋាន តាមបែបស៊ីវិស័យ លើផ្ទៃដីសរុប៦៦ហិកតា នៅបណ្ដោយផ្លូវជាតិលេខ៤ បិតត្រាំង ស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ។

គួររំឭកថា អ្នកជំនួញវិស័យអចលនទ្រព្យវ័យក្មេង លោក រុណ រដ្ឋា ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤៕