(ភ្នំពេញ/ខេត្តព្រះសីហនុ)៖ ក្នុងនាមគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន លន ស៊ីធី គ្រុប (Lorn City Group) និង បុរី លន ស៊ីធី មានសេចក្តីសោមនស្សរីករាយ និងមោទនភាពយ៉ាងក្រៃលែង សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុត ក្នុងឱកាសដែល ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមជា «អ្នកឧកញ៉ា» ជូនដល់សមាជិកក្រុមគ្រួសារទាំង ៤ រូប របស់ អ្នកឧកញ៉ា តុល លន និងលោកជំទាវ ហ៊ោ ខាន់ ស្ថាបនិកក្រុមហ៊ុន លន ស៊ីធីគ្រុប ដែលរួមមាន៖
១. ឧកញ៉ា រុណ រដ្ឋា បានត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា»

២. ឧកញ៉ា ធូ សុខចន្ថា បានត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា»

៣. ឧកញ៉ា ណយ សុខឡុង បានត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា»

៤. ឧកញ៉ា លន លាងហុង បានត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា»

ការទទួលបានគោរមងារដ៏ខ្ពង់ខ្ពស់ជាប្រវត្តិសាស្ត្រក្នុងពេលតែមួយសម្រាប់ក្រុមគ្រួសារទាំងមូលនេះ គឺជាសក្ខីភាពនៃការទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងព្រះមហាក្សត្រ ចំពោះស្នាដៃដឹកនាំដ៏ឈ្លាសវៃ ការខិតខំប្រឹងប្រែង និងការលះបង់ធនធានទាំងកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន លន ស៊ីធីគ្រុប ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងវិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យមានភាពរីកចម្រើន ប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់ តាមរយៈគម្រោងលំនៅឋានទំនើបៗជាច្រើនទាំងក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ក្រៅពីភាពជោគជ័យក្នុងវិស័យធុរកិច្ច និងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាច្រើនកន្លែង សមាជិកក្រុមគ្រួសារ អ្នកឧកញ៉ា តុល លន ក៏តែងតែដើរតាមគន្លងមនុស្សធម៌របស់លោកឪពុក-អ្នកម្តាយ ដោយបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម និងសប្បុរសធម៌ជាបន្តបន្ទាប់ ដូចជាការ ចូលរួមជាមួយ កាកបាទក្រហមកម្ពុជា សមាគមអ្នកឧកញ៉ាកម្ពុជា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងមានការឧបត្ថម្ភអណ្តូងទឹកស្អាត សម្ភារៈសិក្សា ការលើកកម្ពស់វិស័យអប់រំ វិស័យព្រះពុទ្ធសាសនា ឧបត្ថម្ភតាមមណ្ឌលកុមារកំព្រាជាច្រើនមណ្ឌល និងការជួយឧបត្ថម្ភដល់សហគមន៍ខ្វះខាតនៅតាមបណ្តាមូលដ្ឋាននានា។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន លន ស៊ីធី គ្រុប សូមគោរពជូនពរ អ្នកឧកញ៉ា តុល លន, លោកជំទាវ ហ៊ោ ខាន់ ព្រមទាំង ក្រុមគ្រួសារអ្នកឧកញ៉ាទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា និងបន្តដឹកនាំក្រុមហ៊ុនឆ្ពោះទៅកាន់ភាពរីកចម្រើនត្រចះត្រចង់បន្ថែមទៀត ដើម្បីរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែសម្បូរសប្បាយតរៀងទៅ៕






