ក្រសួងរៀបចំដែនដី កំពុងបន្ដការងារដោះស្រាយយ៉ាងសកម្ម ជូនអតិថិជនដែលបានទិញផ្ទះ និងដីឡូតិ៍​ពីគម្រោងបុរីឡេងណាវ៉ាត្រា៦ អា និងគម្រោងជ្រែ ១០០

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមការងារទទួលបន្ទុកដោះស្រាយវិវាទបុរី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំ​របស់ លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងបន្ដការងារដោះស្រាយយ៉ាងសកម្ម ជូនអតិថិជនដែលបានទិញផ្ទះ និងដីឡូតិ៍​ពីគម្រោងបុរីឡេងណាវ៉ាត្រា៦ អា និងគម្រោងជ្រែ ១០០ កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ដោយឈលើស្មារតីនៃវប្បធម៌សន្ទនា ការផ្សះផ្សារ ការយោគយល់  និងគោលការណ៍ឈ្នះឈ្នះ ក្រុមការងារទទួលបន្ទុកដោះស្រាយវិវាទបុរី បាននិងកំពុងបន្ដការងារ​ដោះស្រាយ​យ៉ាងសកម្មជូនពុកម៉ែបងប្អូនអតិថិជនដែលបានទិញផ្ទះ និងដីឡូតិ៍ពីគម្រោងបុរីឡេងណាវ៉ាត្រា៦ អា និងគម្រោងជ្រែ ១០០។

ការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយ, គម្រោង ឡេង ណាវ៉ាត្រា សូមអរគុណដល់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួល​ប្លង់ជូនអតិថិជន គម្រោង ឡេង ណាវ៉ាត្រា ស្របពេលបច្ចុប្បន្នក្រុមការងារក៏កំពុងតែទាក់ទងអតិថិជន ដើម្បីធ្វើការដោះស្រាយបញ្ចប់ជាបន្តបន្ទាប់។