ភ្ញាក់ផ្អើល! ប្រធានាធិបតីហ្វីលីពីន កុម្ម៉ង់មាន់បំពងជូនលោក ត្រាំ ជាអាហាសម្រន់សម្រាប់ពេលយប់ជ្រៅ

អន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានឲ្យដឹងថា លោកបានកុម្ម៉ង់មាន់បំពងពីហាង Jollibee ដើម្បីជូនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងគណៈប្រតិភូអាមេរិក សម្រាប់អាហារសម្រន់ពេលយប់ ដើម្បីឲ្យបានស្គាល់ និងភ្លក់រសជាតិម្ហូបអាហារបែបម៉ានីល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានធ្វើដំណើរមកដល់ទីក្រុងម៉ានីល នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីជួបជាមួយមេដឹកនាំប្រទេសនានាដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅប្រទេសហ្វីលីពីន ព្រមទាំងជួបពិភាក្សាការងារជាមួយប្រធានាធិបតីម្ចាស់ផ្ទះផងដែរ។

លោក Marcos បានបង្ហើបថា លោកបានកុម្ម៉ង់មាន់បំពងពីហាង Jollibee ដើម្បីធ្វើជាអាហារសម្រន់ពេលយប់សម្រាប់លោក ត្រាំ និងគណៈប្រតិភូអាមេរិក ដោយចង់ឱ្យមេដឹកនាំអាមេរិករូបនេះបានភ្លក់ «រសជាតិម៉ានីល» ក្នុងអំឡុងពេលស្នាក់នៅរយៈពេលខ្លីនៅរដ្ឋធានីរបស់ប្រទេសហ្វីលីពីន។

មេដឹកនាំហ្វីលីពីនរូបនេះ បានលើកឡើងទៀតថា ហាង Jollibee មានប្រជាប្រិយភាពខ្លាំងជាងហាង KFC ដែលជាបណ្តាញហាងមាន់បំពងដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក។ បន្ទាប់ពីបានឮការលើកឡើងនេះ លោក ត្រាំ បានឆ្លើយតបវិញថា៖ «អូ! ពិតជាអស្ចារ្យមែន»។

ប៉ុន្តែទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិក លោក ត្រាំ មិនបានបញ្ជាក់ថា តើលោកបានភ្លក់មាន់បំពងរបស់ហ្វីលីពីននេះហើយឬនៅនោះទេ។ ចំណែកសេតវិមានក៏មិនបានធ្វើអត្ថាធិប្បាយលើរឿងនេះផងដែរ៕​