IMF ជំរុញឲ្យចិនបង្កើតគោលនយោបាយសេដ្ឋកិច្ចសារជាថ្មី ដើម្បីដោះស្រាយវិបត្តិអចលនទ្រព្យ

អន្តរជាតិ

កាលពីថ្ងៃទី២៤ ខែមីនា អំឡុងវេទិកាអភិវឌ្ឍន៍ចិនលោកស្រី Kristalina Georgieva នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ប្រទេសចិនត្រូវតែបង្កើតគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដើម្បីពន្លឿនការដោះស្រាយវិបត្តិទីផ្សារអចលនទ្រព្យក្នុងប្រទេស ព្រមទាំងជំរុញផលិតភាព និងការប្រើប្រាស់ក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Georgieva បានលើកឡើងអំពី IMF ដែលបានវិភាគថា ការលាយឡំគោលនយោបាយ ដើម្បីផ្តោតទៅលើអ្នកប្រើប្រាស់ឲ្យកាន់តែច្រើន នោះចិននឹងអាចរកចំណូលបានចំនួន ៣,៥ពាន់លានដុល្លារបន្ថែម សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសក្នុងរយៈពេល ១៥ឆ្នាំខាងមុខ ហើយប្រសិនបើសម្រេចបានមែននោះ ចិននឹងមានទំហំសេដ្ឋកិច្ចធំជាងកូរ៉េខាងត្បូងដល់ទៅជាងពីរដងឯណោះ។

ជាមួយគ្នា លោកស្រីបានបន្ថែមថា ដើម្បីអាចធ្វើដូច្នេះបាន ប្រទេសចិនត្រូវចាត់វិធានការបញ្ឈប់លំនៅដ្ឋាន ដែលកំពុងជាប់គាំងរបស់អ្នកអភិវឌ្ឍន៍ក្ស័យធន និងកាត់បន្ថយបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ផងដែរ។

សូមជម្រាបបន្ថែមថា ការលើកឡើងរបស់លោកស្រី ដើម្បីជំរុញឲ្យចិនបង្កើតគោលនយោបាយសេដ្ឋកិច្ចសាជាថ្មី ក៏អាចមកពីការវិនិយោគផ្ទាល់ពីបរទេសទៅកាន់ប្រទេសចិនបានធ្លាក់ចុះ៨% កាលពីក្នុងឆ្នាំ២០២៣ ខណៈនៅរយៈពេលត្រឹមតែពីរខែដំបូងនៃឆ្នាំថ្មីនេះវិញ លំហូរវិនិយោគពីបរទេសទៅកាន់ប្រទេសចិន នៅតែធ្លាក់ចុះដល់ទៅជិត២០% ឯណោះ ស្របពេលដែលវិស័យអចលនទ្រព្យ ក៏កំពុងជួបវិបត្តិធ្ងន់ធ្ងរថែមទៀត៕