អ្នកធុរកិច្ចកាណាដា សម្លឹងឱកាសវិនិយោគក្នុងវិស័យឧស្សាហកម្ម បច្ចេកវិទ្យាកសិកម្ម និងទឹកស្អាតនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូធុរកិច្ចកាណាដា សម្លឹងឱកាសវិនិយោគក្នុងវិស័យឧស្សាហកម្ម បច្ចេកវិទ្យាកសិកម្ម និងទឹកស្អាតក្រោយចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបជាមួយជំនួបពិភាក្សារវាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយលោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជាកាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ជំនួបជាមួយគណៈប្រតិភូធុរកិច្ចកាណាដា គឺដើម្បីពិភាក្សាការពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យាកសិកម្ម និងការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីចំណាប់អារម្មណ៍របស់ធុរកិច្ចកាណាដាចំពោះទីផ្សារកម្ពុជា បន្ទាប់ពីពួកគេបានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលមានប្រជាជនកាណាដាប្រមាណ ៥០០ នាក់ សាកលវិទ្យាល័យចំនួន ១២ និងធុរកិច្ចកាណាដាជាង ៥០ ចូលរួម។

តាមរយៈជំនួបនោះ លោកឯកអគ្គរដ្ឋទូតកាណាដា ក៏បានលើកឡើងពីវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកាណាដា និងអាស៊ាន ព្រមទាំងសក្តានុពលក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាឱ្យកាន់តែខ្លាំងថែមទៀត៕ អត្ថបទ៖ហ្សាលីន