ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនលោក ឡាយ បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន បុរី ជា រី

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនលោក ឡាយ បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន បុរី ជា រី (Chea Ry Co., Ltd) នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ឡាយ បញ្ញារិទ្ធ ក្រៅពីទទួលបានជោគជ័យលើមុខជំនួញ និងបង្កើតការងារជាច្រើនកន្លែងជូនប្រជាជនខ្មែរ រូបលោកក៏តែងតែចូលរួមបរិច្ចាគថវិកា និងធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជួយសង្គមជាតិជាបន្ដបន្ទាប់។ ការទទួល​បានគោរមងារដ៏ខ្ពង់ខ្ពស់នេះ គឺពិតជាស័ក្តិសមបំផុតសម្រាប់ទឹកចិត្តសប្បុរសធម៌ ការលះបង់ និងស្នាដៃដឹកនាំ​ក្រុមហ៊ុននាពេលកន្លងមក។

សូមជម្រាបថា ក្រុមហ៊ុន ជា រី គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដែលមាន​បទពិសោធន៍ជាង ២៦ ឆ្នាំមកហើយ។ គិតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះបានអភិវឌ្ឍន៍គម្រោងលំនៅឋាន​ចំនួន ៧ រួមមាន៖ គម្រោង ដឹ សំប្រាថ្នា គម្រោង ចោមចៅ ១ គម្រោង ដឹ ហ្គ្រីន វីល គម្រោង ចោមចៅ ២ គម្រោង ដឹ ហ្គ្រីន វីល ព្រី គម្រោង ចោមចៅ ៣ និងគម្រោង ចោមចៅ ព្រីមៀម ដែលគម្រោងទាំងនេះសុទ្ធសឹងតែស្ថិតក្នុង​តំបន់ដែលមានសក្ដានុពលខ្ពស់៕