សកម្មភាពមនុស្សធម៌ហូរហែ! តារាចម្រៀង សន វិជ្ជបុត្រ នាំយកអំណោយសម្ភារៈសិក្សា ពីម្ចាស់ហាងពេជ្រនៅ អូស្ត្រាលី  SopheaLin by Anna Vyta  ជួយសិស្សខ្វះខាតនៅ ពោធិ៍សាត់ជិត ៣០០នាក់

សង្គម​ និង​សេដ្ឋកិច្ច

តារាចម្រៀងលោក សន វិជ្ជបុត្រ ដែលគ្រប់គ្នាដឹង និងស្គាល់ច្បាស់តាមរយៈសកម្មភាពមនុស្សធម៌ បាននាំយកអំណោយជាសម្ភារៈសិក្សារបស់ ម្ចាស់ហាង ពេជ្រ SopheaLin by Anna Vyta នៅអូស្ត្រាលី ចែកជូនសិស្សខ្វះខាតជិត ៣០០នាក់នៅ ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានចុះទៅដល់ទីតាំងផ្ទាល់នៅ សាលាបឋមសិក្សាវាល ស្ថិតក្នុង ភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីនាំយកសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សចំនួន ២៦០ នាក់ ដែលកំពុងខ្វះខាត បង្កើតបានជាបរិយាកាសរីករាយ និងស្នាមញញឹមដ៏កក់ក្ដៅសម្រាប់កូនសិស្ស និងលោកគ្រូអ្នកគ្រូ។

លោក សន វិជ្ជបុត្រ បានបញ្ជាក់ថា ការចុះមកដល់សាលានៅតំបន់ដាច់ស្រយាលក្នុងខេត្តពោធិ៍សាត់នេះ ធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីលោកគ្រូអ្នកគ្រូផ្ទាល់ ដើម្បីជួយសម្រួលបន្ទុកការសិក្សាខ្លះៗរបស់កូនក្មេង។

ទោះបីសម្ភារៈសិក្សាទាំងនោះមិនទាន់អាចបំពេញគ្រប់តម្រូវការទាំងស្រុងក៏ដោយ ប៉ុន្តែក្មេងៗ និងលោកគ្រូអ្នកគ្រូ​ពិតជាសាទរខ្លាំង ព្រោះតំបន់ដាច់ស្រយាលបែបនេះកម្រនឹងមានសប្បុរសជនចុះទៅដល់ណាស់។

តារាចម្រៀងរូបនេះបានសង្កត់ធ្ងន់ថា បេសកកម្មមនុស្សធម៌នេះមិនអាចសម្រេចទៅបានឡើយ ប្រសិនបើគ្មាន​ការចូលរួមឧបត្ថម្ភពី ម្ចាស់ហាងលក់គ្រឿងអលង្ការ SopheaLin by Anna Vyta (លក់ត្បូងពេជ្រធម្មជាតិ) ដែលរស់នៅ ក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដែល ម្ជាស់ហាងពេជ្រ SopheaLin by Anna Vyta រូបនេះ តែឧបត្ថមដល់ តារាចំរៀង សន វិជ្ជបុត្រ រាប់មុឺនដុលារ។

អ្វីដែលគួរឱ្យកោតសរសើរខ្លាំងជាងនេះទៅទៀតនោះ ម្ចាស់ហាងគ្រឿងអលង្ការនៅអូស្ត្រាលីរូបនេះ មិនត្រឹម​តែរួមចំណែកលើកនេះប៉ុណ្ណោះទេ ប៉ុន្តែកន្លងមកក៏ធ្លាប់ចុះផ្ទាល់ និងចំណាយថវិកាផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារជួយដល់ បងៗវីរកងទ័ព ជាហូរហែដោយមិនដាច់ និងមិនរំពឹងអ្វីតបស្នងឡើយ។

ក្រៅពីនេះ លោក សន វិជ្ជបុត្រ ក៏បានថ្លែងអំណរគុណដល់ លោក ង៉ោ សុខឆេង (អាជីវករលក់កង់ជប៉ុន ផ្សារអូរប្ញស្សី) ដែលបានចូលរួមឧបត្ថម្ភសម្លៀកបំពាក់ដល់កូនៗគ្រួសារកងទ័ព និងសិស្សានុសិស្សនៅ​សាលាបឋម​សិក្សាវាល ខេត្តពោធិ៍សាត់ផងដែរ! ទឹកចិត្តជួយគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរពិតជាគួរឱ្យសរសើរ និងមោទនភាព​ខ្លាំងណាស់៕