ទ្រព្យសម្បត្តិរបស់លោក Jensen Huang បានកើនឡើងចំនួន ៣៣,៧ពាន់លានដុល្លារ ដល់ ១៤៣,៨ ពាន់លានដុល្លារ កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia កើនឡើងយ៉ាងខ្លាំង ក្រោយក្រុមហ៊ុនបានសម្រេចតែងតាំងលោកជានាយកប្រតិបត្តិឡើងវិញ។

យោងតាម Forbes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់លោក Huang បានកើនឡើង ៣០,៥៧% បន្ថែមទៀត ដែលធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់ទី១៣ នៅលើពិភពលោក។
ភាគហ៊ុន Nvidia បានបិទការជួញដូរជាមួយនឹងការកើនឡើង ៣១,៥% ដល់ ១៦៥,០៥ដុល្លារក្នុងមួយហ៊ុន កាលពីថ្ងៃចន្ទ ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ គិតចាប់តាំងពីឆ្នាំ២០០៣ មក។ ការកើនឡើងនេះបានបន្ថែមតម្លៃទីផ្សាររបស់ក្រុមហ៊ុនប្រមាណ ៩៥០ពាន់លានដុល្លារ ដែលធ្វើឲ្យតម្លៃទីផ្សារសរុបរបស់ Nvidia កើនឡើងដល់ប្រហែល ៤ទ្រីលានដុល្លារ។នេះបើយោងតាម Business Insider។
ជុំវិញការកើនឡើងភាគហ៊ុនរបស់ Nvidia បានកើតឡើងក្រោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានបោះឆ្នោតជាឯកច្ឆន្ទ កាលពីថ្ងៃចន្ទ ដើម្បីតែងតាំងលោក Huang ឱ្យកាន់តំណែងជាប្រធានក្រុមហ៊ុន នាយកប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាលឡើងវិញ ដោយមានប្រសិទ្ធភាពភ្លាមៗ។
ប៉ុន្តែបើទោះបីជាទ្រព្យសម្បត្តិលោក Jensen Huang បានកើនឡើងយ៉ាងខ្លាំងចំនួន ៣៣,៧ពាន់លានដុល្លារ ក្រោយការត្រឡប់មកកាន់តំណែង CEO របស់ Nvidia កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ក៏ដោយ តែការធ្លាក់ចុះនៃភាគហ៊ុន Nvidia នៅថ្ងៃបន្ទាប់ៗ បានធ្វើឱ្យទ្រព្យសម្បត្តិលោកធ្លាក់ចុះវិញផងដែរ។ គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១៣០,៤ពាន់លានដុល្លារ និងស្ថិតក្នុងចំណាត់ថ្នាក់ទី១៤ លើលោក៕

