(ភ្នំពេញ)៖ បន្ទាប់ពីក្រុមកីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជាដណ្តើមបានមេដាយសរុប ៤៦ គ្រឿង ក្នុងការប្រកួតនៅប្រទេសម៉ាឡេស៊ី កាលពីចុងខែតុលាកន្លងទៅ Cambodia Sport+ នៅតែបន្តរួមចំណែកជំរុញវិស័យកីឡាហែលទឹកកម្ពុជាឱ្យកាន់តែរីកចម្រើន។ ជាក់ស្តែង អត្តពលិកហែលទឹកកម្ពុជាចំនួន ១៧ រូប កំពុងត្រៀមចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួនពីរ នៅប្រទេសម៉ាឡេស៊ី និងប្រទេសចិន ក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦ ក្រោមការចូលរួមគាំទ្រពី Cambodia Sport+។

ក្នុងចំណោមនោះ កីឡាករ-កីឡាការិនីហែលទឹកចំនួន ១៣ រូប នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ 48th Southeast Asian Age Group Championships 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។

បន្ទាប់ពីនោះ កីឡាករ-កីឡាការិនីហែលទឹកកម្ពុជាចំនួន ៤ រូបទៀត នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Aquatics Swimming Championships (25m) 2026 ដែលនឹងរៀបចំឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦។

ការគាំទ្រជាបន្តបន្ទាប់ពី Cambodia Sport+ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាកម្ពុជា ដោយបន្តបើកឱកាសឱ្យអត្តពលិកបានចេញទៅប្រកួតនៅក្រៅប្រទេស ពង្រឹងសមត្ថភាព និងប្រមូលបទពិសោធន៍ថ្មីៗ ដើម្បីឈានទៅរកកម្រិតប្រកួតប្រជែងកាន់តែខ្ពស់ និងរួមចំណែកលើកស្ទួយមោទនភាពកីឡាកម្ពុជាលើឆាកអន្តរជាតិ។
CAMBODIA SPORTS ដៃគូជំរុញកីឡាហែលទឹកកម្ពុជាឲ្យកាន់តែខ្លាំង




