ឧកញ៉ា ហួត ជា អគ្គនាយកក្រុមហ៊ុន ហួត ជា លក់គ្រឿងសំណង់ បានប្រកាសលក់វីឡាទោល នៅក្នុងគម្រោងលំនៅឋានរបស់លោក ដែលស្ថិតនៅជិតព្រលានយន្តហោះភ្នំពេញអន្តរជាតិថ្មី ក្នុងតម្លៃត្រឹមតែ ៧៨,០០០ ដុល្លារប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នការសាងសង់បានប្រមាណ ៧០% ហើយ។
លោកឧកញ៉ា បានប្រកាសយ៉ាងដូច្នេះថា វីឡាទោល ៣ គីឡូម៉ែត្រពីព្រលានថ្មី មានបួនបន្ទប់ សង់បាន ៧០ % បងផ្តាច់ ៣ខែចូលនៅបាន។ ក្រុមហ៊ុននឹងបំបែកប្លងរឹងជូន ធានា ១ឆ្នាំ ចំណេញចាប់ពី ១៥%-២០% តំលៃ ៧៨,០០០ដុល្លារ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងបន្តសាងសង់ជិតរួចហើយ សម្រាប់បងប្អូនចាប់អារម្មណ៍ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០៧៧ ៥០០ ០០០ ។
ដំណើរការសាងសង់ដ៏លឿន ប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់ គ្មានជាឧបសគ្គអ្វីរាំងស្ទះ ក្នុងគម្រោងលំនៅដ្ឋាន របស់ លោកឧកញ៉ា ហ៊ួត ជា ក៏ដោយសារតែរាល់គ្រឿងសំណង់គ្រប់ប្រភេទទាំងអស់ គឺជាការផ្គត់ផ្គង់ដោយផ្ទាល់ ពីក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភាៈសំណង់តែម្ដង។ កត្តាទាំងវត្ថុធាតុដើម និងម្ចាស់គម្រោង ជាម្ចាស់តែមួយនេះហើយ ទើបលទ្ធផលផ្ទះគំរូ ជាច្រើនប្រភេទ ត្រៀមប្រកាសស្វាគមន៍អតិថិជន អញ្ជើញទៅទស្សនា និងសិក្សាពីគុណតម្លៃ និងឱកាសវិនិយោគ ក្នុងគម្រោង លំនៅឋាន ហ៊ួត ជា ម៉ាកិត្យា ដោយផ្ទាល់ក្នុងពេលឆាប់ៗនេះ។
លំនៅដ្ឋាន ហ៊ួត ជា ម៉ាកិត្យា បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅភូមិអូរចារ ឃុំស្អាង ស្រុកស្អាង ខេត្តកណ្តាល។ ទីតាំងបុរីជាតំបន់ពោរពេញដោយសក្ដានុពលដ៏លេចធ្លោរ និងអភិវឌ្ឍន៍ខ្លាំង នៅក្បែរព្រលានយន្តហោះថ្មី ៣គីឡូតែប៉ុណ្ណោះ នៅទីប្រជុំជនអូរចារ លើផ្លូវរដ្ឋ ៥០ម៉ែត្រ កែង ៣០ម៉ែត្រក្បែររោងចក្រ ហើយនៅត្រឹមស្ពានទី១២ ផ្លូវទៅស្រុកស្អាងតែម្ដង។
លំនៅដ្ឋាន ហ៊ួត ជា ម៉ាកិត្យា មានប្រភេទផ្ទះច្រើនប្រភេទ និងតម្លៃសមរម្យបំផុត ដូចជាប្រភេទផ្ទះវីឡាទោល ផ្ទះអាជីវកម្ម ៣ជាន់ ផ្ទះអាជីវកម្ម ២ជាន់ និងប្រភេទផ្ទះ LV Villa ជាដើម។ ចំពោះតម្លៃ មានចាប់ពី ៣៨,០០០ដុល្លារ ដល់ ៧៨,០០០ដុល្លារ ទៅតាមប្រភេទផ្ទះ៕