អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម

ជុំវិញ​ឧកញ៉ា

បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ (ASEAN Future Forum-AFF) នៅទីក្រុងហាណូយ
ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងជួបប្រជុំពិភាក្សាការងារជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ព្រមទាំងរៀបចំជំនួបពាណិជ្ជកម្ម ដើម្បីធុរជននៃប្រទេសទាំងពីរបានជួបពិភាក្សា និងស្វែងរកដៃគូសហការ។

ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញធ្វើទស្សនកិច្ចនៅតាមបណ្តាក្រុមហ៊ុនធំៗមួយចំនួន នៅទីក្រុងហាណូយ ជាពិសេសក្នុងវិស័យផលិតគ្រឿងបង្គុំអេឡិចត្រូនិក ព្រមទាំងចូលរួមក្នុងជំនួបពាណិជ្ជកម្មផ្សេងៗទៀត ដើម្បីសិក្សា និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀត៕