អ្នកនិពន្ធចម្រៀងជូនសម្តេចតេជោ ហ៊ុន សែន ទទួលបានគោរមងារកិត្តិយស «កិត្តិឧទ្ទេសបណ្ឌិត» ពីព្រះមហាក្សត្រ

សង្គម​និង​សេដ្ឋកិច្ច

លោក ហ៊ុន ហេង ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរម្យងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិឧទ្ទេសបណ្ឌិត»  នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ៊ុន ហេង ដែលគេស្គាល់ថាអ្នកនិពន្ធបទចម្រៀងដ៏ល្បីល្បាញ ជូនសម្តេចតេជោ ហ៊ុន សែន ជាច្រើនបទ។ លើសពីនេះលោកក៏ជាទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។

លោកជានិពន្ធដ៏ឆ្នើមនៅប្រទេសកម្ពុជា ហើយជាអ្នកនិពន្ធ ជូនក្រុមហ៊ុន ហង្សមាស គ្រុប របស់ឧកញ៉ា អ៊ឹង ឆៃងួន។ 

សូមជម្រាបជូនថា គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើឡើងនឹងផ្ដល់ជូនដល់ឥស្សរជនជាតិខ្មែរ ដែលមានស្នាដៃ គុណវុឌ្ឍិ ផ្ដល់ជាប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា ក្នុងវិស័យផ្សេងៗ៕