ទិញ​សារ៉ា​យសមុទ្រ NNP ឈ្នះ​រង្វាន់​រាល់ខែ រង្វាន់​ធំ​រថយន្ត​ទំនើប​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ម្ចាស់​ផលិតផល NNP លោកស្រី ទ្រី ដាណា ដែលមហាជនស្គាល់ ជាអគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី បានប្រកាសកម្មវិធី​ផ្តល់​រង្វាន់​រាល់​ខែ​ដល់​អតិថិជន ដែលទិញ​ផលិតផលអាហារបំប៉នសារាយសមុទ្រ NNP យកទៅ​ប្រើប្រាស់​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រង្វាន់នឹងចាប់ឆ្នោតប្រគល់ជូនអតិថិជនរាល់ខែ ចាប់ពីចុងខែមិថុនានេះទៅ ដោយរង្វាន់ធំមានម៉ូតូ ទូរសព្ទ iPhone ម៉ាស៊ីន Microwave ម៉ាស៊ីនបំពងអគ្គិសនី និងចង្ក្រានអគ្គិសនីជាច្រើនរង្វាន់។ ចំណែករង្វាន់ធំ រថយន្តម៉ាក Ford Ranger XLT 2021 នឹងត្រូវចាប់ជាមួយរង្វាន់ធំផ្សេងទៀត នៅចុងឆ្នាំ២០២១នេះ។

សម្រាប់លក្ខខ័ណ្ឌដើម្បីចូលរួមក្នុងកម្មវិធីចាប់រង្វាន់ គឺអតិថិជនគ្រាន់តែទិញផលិតផលអាហារបំប៉នសារាយសមុទ្រ NNP នឹងមានសិទ្ធិចូលរួមកម្មវិធីចាប់ឆ្នោតផ្សងសំណាងរាល់ខែ ហើយសន្លឹកឆ្នោតដែលមិនត្រូវរង្វាន់ នឹងត្រូវរក្សាទុករហូតដល់ការចាប់ឆ្នោតរង្វាន់ធំនាចុងឆ្នាំនេះ៕