អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី កែប្រែអតីតសណ្ឋាគារហ្គោលឌីយ៉ាណាអង្គរត្រៀមបើកសាលា ២បន្ថែមទៀត

ជុំវិញ​ឧកញ៉ា
3.2K Shares

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ឯ.ក (Mengly J. Quach Education Plc.) បានឱ្យដឹងកាលពីថ្ងៃទី១០ ខែតុលា នេះថា ក្រុមហ៊ុនត្រៀមនឹងបើកមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នៅទឹកដីខេត្តសៀមរាប ក្នុងឆ្នាំ ២០២២ ឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមគ្នានោះ សាលាក៏នឹងត្រៀមចាប់ផ្ដើមទទួលចុះឈ្មោះសិស្សានុសិស្ស ក្នុងពេលឆាប់ៗនេះសម្រាប់វគ្គសិក្សារបស់ Aii គឺចាប់ផ្ដើមនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២២ និងឆមាសទី ២ របស់សាលា AIS ចាប់ផ្ដើមនៅថ្ងៃទី ១៤ មីនា ឆ្នាំ២០២២ ដូចគ្នា។

ចំពោះទីតាំង មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង ដែលត្រៀមនឹងបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២១-២០២២ ស្វាគមន៍សិស្សានុសិស្សនៅខេត្តសៀមរាប គឺស្ថិតនៅអតីតសណ្ឋាគារហ្គោលឌីយ៉ាណាអង្គរ តាមបណ្តោយផ្លូវជាតិ​ 6A សង្កាត់ស្វាយដង្គុំ​ ក្រុងសៀមរាប​ ជាប់នាយកដ្ឋានពន្ធដា​រ ខេត្ត​សៀមរាប​ និងទល់មុខផ្សារទំនេីបអង្គរ។

អាស្រ័យហេតុនេះ សូមអាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សនៅក្នុងក្រុងសៀមរាប និងនៅតំបន់ជុំវិញខេត្តមេត្តាជ្រាបជាព័ត៌មាន និងត្រៀមនាំកូនៗមកចុះឈ្មោះពីឥឡូវកុំបីខាន។ ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 023 223 295 ឬតាមហ្វេសប៊ុកផេកផ្លូវការ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី Mengly J. Quach, MD, MPH

បច្ចុប្បន្ន​ ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​មាន​៦​សាខា​ធំ​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​ក្នុង​នោះ​មាន​ដូចជា​ ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ម៉ៅសេទុង​ ​ទួល​គោក​ ​ចាក់​អង្រែ​ ​ចោម​ចៅ​ ​ផ្សារ​ថ្មី​ និង​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ជ្រោយ​ចង្វា​រ​៕​ ​

3.2K Shares