Pedro ឈរជើង​​ទីផ្សារ​កម្ពុជា​ ១០ ឆ្នាំ ក្លាយ​ជាម៉ាក​ផលិតផល​គួរឲ្យទុកចិត្ត​​ពី​អ្នក​មានៗ​ក្នុងស្រុក

សង្គម​និង​សេដ្ឋកិច្ច

រីករាយគម្រប់​ខួប ១០ឆ្នាំក្នុងខែធ្នូនេះ ដែល PEDRO មានវត្តមាននៅក្នុងប្រទេសកម្ពុជា។ នេះ​បើ​តាម​​សេចក្តីប្រកាស​ព័ត៌មាន​របស់​ហាង​ PEDRO ដែល​បាន​ផុស​ប៉ុន្មានម៉ោង​មុននេះ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

PEDRO​ ​គឺជា​ផលិតផល​ដ៏​គួរ​ឲ្យទុកចិត្ត​លើ​គុណភាព​ហើយ​ល្បី​បំផុត​នោះ​គឺ​​កាបូប​ ​ស្បែកជើង​ ​​និង​ខ្សែ​ក្រ​វ៉ាត់​​។

សន្ទុះ​នៃ​ការ​គាំទ្រ​យ៉ាង​លើស​លុប​បាន​ធ្វើ​ឱ្យ​ហាង PEDRO ​ពង្រីក​សាខាជា​​ច្រើនកន្លែងនៅ​ទីក្រុង​ភ្នំពេញ និង​ពង្រីកដល់​ខេត្ត​សៀមរាប។ អតីថិជន​​​ឆ្លើយដូចៗ​គ្នា​ថា ការ​ជ្រើសរើស​​យក​ផលិតផល​ PEDRO ដោយ​សារ​ស្រលាញ់គុណភាព ជាមួយ​ការច្នៃម៉ូតស្អាតប្លែក និង​តម្លៃសមរម្យ។

​ដើម្បី​តបស្នងដល់ការគាំទ្រក្នុង​ឱកាស​គម្រប់ខួប ១០ ឆ្នាំ ​ហាង PEDRO បាន​រៀបចំ​កម្មវិធី​ដោយ​ឲ្យ​អតិថិជន​​ចូលរួម​​ឆ្លើយ​សំនួរ​ដែលនឹង​មានឱកាសឈ្នះរង្វាន់ដ៏ពិសេស ពីកម្មវិធីខួប១០ឆ្នាំរបស់ហាង PEDRO។

សំនួរដែល​​បានផុស​លើ​ផេក​ផ្លូវការ​របស់​ហាង PEDRO សួរ​ដល់​អ្នក​គាំទ្រ​គឺ៖

(០១) តើPEDRO មានប៉ុន្មានសាខានៅក្នុងប្រទេសកម្ពុជា ?
(០២) តើអ្នកចូលចិត្តអ្វីខ្លាំងជាងគេពី PEDRO?