អ្នកឧកញ៉ា គិត ម៉េង ចុះហត្ថលេខាជាមួយសភាពាណិជ្ជកម្មហ្វីលីពីន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ច

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ លោក បេណាឌីកតូ វី យូជូកូ (Amb. Benedicto V. Yujuico) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន នៅថ្ងៃទី ២ ធ្នូនេះ ដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ច រួមទាំងវិស័យជាច្រើនទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រព្រឹត្តទៅក្នុងអំឡុងពេល នៃកិច្ចប្រជុំគណៈកម្មាការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីនលើកទី៣ ក្រោមវត្តមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក ធីដូរូ អិល ឡកសីន ជេអ័រ (Honorable Teodoro L. Locsin Jr ) រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋហ្វីលីពីន។

ការចុះអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន ធ្វើឡើងក្នុងគោលបំណងចូលរួមជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ច រវាងកម្ពុជា និងហ្វីលីពីន ក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាព័ត៌មាន និងនវានុវត្តន៍ កសិកម្ម កម្មន្តសាល អាជីវកម្មសិទ្ធិពិសេស ទេសចរណ៍ សេវាកម្ម និងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ជាដើម។