ឯកអគ្គរដ្ឋទូតសឹង្ហបុរីវាយតម្លៃខ្ពស់ ពេល​បាន​ទៅ​ទស្សនា​​តំបន់​អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតសឹង្ហបុរី វាយតម្លៃខ្ពស់បំផុតដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកភ្លេីងនៅក្នុងរមណីយដ្ឋាន អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី TEO Lay Cheng ឯកអគ្គរដ្ឋទូតប្រទេស សឹង្ហបុរីប្រចាំនៅកម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ​បាន​​ទៅ​បំពញទស្សនកិច្ចសិក្សាស្វែងយល់នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍ កសិទេសចរណ៍ ម៉ុង ឫទ្ធីសែនជ័យ។

ក្នុងដំណើរទស្សនកិច្ច​នោះ អ្នក​ឧកញ៉ា​ម៉ុង ឫទ្ធី​ ក៏​បាន​បង្ហាញ​ពី​ការ​អភិវឌ្ឍ​គម្រោង​ជា​ច្រើន​ និងបា​ន​នាំ​ទៅ​ពិនិត្យ​មើល​កសិដ្ឋាន​មួយ​ចំនួន​ផង​ដែរ។

គួរបញ្ជាក់ដែរថានៅតំបន់អភិវឌ្ឍន៍កសិទេចរណ៍ ម៉ុង ឫទ្ធី សែនជ័យនេះ មានទេសភាពអំណោយផលយ៉ាងខ្លាំង លើវិស័យទេសចរណ៍ ព្រោះនៅទីនោះមានទេសភាពបែបធម្មជាតិ នៅក្បែរតំបន់ជើងភ្នំ ដែលមានភូមិសាស្ត្រស្ថិតនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តំបន់​អភិវឌ្ឍន៍​កសិទេចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ ខណៈ​កន្លងទៅ​​ក្រសួងទេសចរណ៍ក៏កំពុងធ្វើការសិក្សាដើម្បីដាក់បញ្ចូលទៅជាតំបន់ទេសចរណ៍ដ៏ពិសិដ្ឋមួយ៕