មិនធម្មតា! Honda គ្រោងចាយទុនរហូតដល់ទៅ ៦៤ ពាន់លានដុល្លារ ដើម្បីបំពេញមហិច្ឆតាធំមួយ នៅឆ្នាំ ២០៣០

អន្តរជាតិ

ក្រុមហ៊ុន Honda Motor Co របស់ប្រទេសជប៉ុន បាននិយាយថា ខ្លួនគ្រោងនឹងចំណាយទឹកប្រាក់រហូតដល់ទៅ ៦៤ ពាន់លានដុល្លារ លើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ក្នុងរយ:ពេលមួយទសវត្សរ៍ខាងមុខ ដើម្បីសម្រេចមហិច្ឆតាធំរបស់ខ្លួន ក្នុងការផលិតរថយន្តអគ្គិសនី ចំនួន ៣០ ម៉ូដែល ទូទាំងពិភពលោក នៅឆ្នាំ ២០៣០ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ នៅក្នុងផែនការមួយនេះ ក៏បានរួមបញ្ចូលផងដែរ នូវការផលិតរថយន្តអគ្គិសនី ប្រហែល ២ លានគ្រឿងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០៣០ ទៅ ។ ស្របពេលយុទ្ធសាស្រ្តថ្មីនេះផងដែរ កំពុងបង្ហាញពីការជំរុញដ៏ធំមួយ ដើម្បីដណ្តើមយកចំណែកទីផ្សារ សម្រាប់រថយន្តអគ្គិសនី ដែលកំពុងតែមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសនៅពេលដែលក្រុម Tesla Inc កំពុងតែនាំមុខគេ ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Honda និងក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្សេងទៀត បាននិយាយជាយូរមកហើយថា ទោះបីជាពួកគេផ្តោតខ្លាំងទៅលើការប្រើប្រាស់អគ្គិសនីក៏ដោយ តែពួកគេក៏នឹងមិនបោះបង់ចោលនូវបច្ចេកវិទ្យា Hybrid ចាស់ៗនោះដែរ ។

គួរឱ្យដឹងផងដែរថា មួយចំនួនធំនៃការវិនិយោគតម្លៃ ៨ ទ្រីលានយ៉េន ឬ ៦៤ ពាន់លានដុល្លារ របស់ក្រុមហ៊ុន Honda នេះ នឹងផ្តោតទៅលើបច្ចេកវិទ្យាអគ្គិសនី និង Software សម្រាប់រថយន្ត ហើយនោះក៏រាប់បញ្ចូលទាំងការចំណាយប្រហែល ៤៣ ពាន់លានយ៉េន លើខ្សែសង្វាក់ផលិតកម្មអាគុយ ដោយយមានគោលបំណងចាប់ផ្តើមវា នៅនិទាឃរដូវ នាឆ្នាំ ២០២៤ ខាងមុខ ៕

ប្រភព: CNA