មហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប សំងំកើបលុយរាប់ពាន់លានដុល្លារព្រមគ្នា

អន្តរជាតិ

បើកទំព័រដើមខែថ្មី មហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប សុទ្ធតែទទួលបានលាភសំណាង​ទាំងអស់គ្នា ពោលទ្រព្យសម្បត្តិរបស់បុគ្គលទាំង ១០រូបនេះ គឺមានការកើនឡើងព្រមៗគ្នាតែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទស្សនាវដ្ដី Forbes បានបង្ហាញថា ទ្រព្យសម្បត្តិអ្នកមានដាច់គេនៅអឺរ៉ុប Bernard Arnault មានការកើនឡើងច្រើនបំផុត បើធៀបនឹងសប្ដាហ៍មុនពោលជាង ១១ពាន់លានដុល្លារ ខណៈជាមធ្យមទ្រព្យសម្បត្តិរបស់មហាសេដ្ឋីកំពូលទាំង ១០រូប មានការកើនឡើងប្រហែល ៧ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍កន្លងទៅ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្អែកតាមរបាយការណ៍ពី Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣០,៩ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៤,៩ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦១,៣ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៦,៨ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧,៥ពាន់លានដុល្លារ

6.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៣,៤ពាន់លានដុល្លារ

7.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១១១,៦ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៩ពាន់លានដុល្លារ

9.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១០៦,៦ពាន់លានដុល្លារ

10.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៤,៧ពាន់លានដុល្លារ៕