សម្តេច ហ៊ុន សែន៖ “បើសេដ្ឋកិច្ចសហរដ្ឋអាមេរិកល្អ​ នោះសេដ្ឋកិច្ចពិភពលោកក៏ល្អប្រសើរ”

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រសិនបើ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិកល្អ​ នោះសេដ្ឋកិច្ចពិភពលោកក៏ល្អប្រសើរ​​ដែរ។ នេះ​បើ​តាម​ប្រសាសន៍​របស់​សម្តេច ថ្លែង​ក្នុង​ពិធី​ទទួលទានអាហារពេលល្ងាច រៀបចំដោយ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន នៅ​ថ្ងៃ​​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ បានគូសបញ្ជាក់នៅក្នុងឱកាសនោះថា សហរដ្ឋអាមេរិកគឺដើរតួនាទីសំខាន់​នៅក្នុងពិភពលោក​ ហើយតួនាទីនេះ ប្រសិនជាសេដ្ឋកិច្ចសហរដ្ឋអាមេរិកល្អ​ នោះសេដ្ឋកិច្ចពិភពលោក​ក៏ល្អប្រសើរផងដែរ​ ហើយលើសពីនេះ កន្លងមកអាមេរិកបានដើរតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនៅកូវីដ-១៩​ ក្នុងការផលិត​វ៉ាក់សាំងជាដើម។

តាម​រយៈសារ​លើ​​ទំព័រ​ហ្វេសបុក​​របស់​សម្តេច​ នៅក្នុងឱកាសនោះសម្តេចតេជោ ក៏បានអរគុណដល់​ប្រធានាធិបតី​អាមេរិក ដែលបានផ្ដល់វ៉ាក់សាំង​ជូនដល់​ប្រទេសកម្ពុជា​រួមទាំងវ៉ាក់សាំង Johnson and Johnson ចំនួន ១លាន​ដូស ហើយនិងមានវ៉ាក់សាំងពីរលាន​ដូស បន្ថែមទៀត ហើយសន្យាថានិងផ្ដល់វ៉ាក់សាំងជាង ៥លានដូសបន្ថែម​ទៀត សម្រាប់ប្រទេសកម្ពុជា នាពេល​ខាងមុខនេះ។ បរិយាសកាសដ៏ប្រពៃនេះ បានផ្តល់នូវសញ្ញាជាវិជ្ជមាន​ជាច្រើន សម្រាប់កិច្ចប្រជុំនៅថ្ងៃទី១៣​ ឧសភាស្អែកទៀត៕ ​