កម្ពុជា​ជិត​មាន​រោងចក្រ​ដំឡើង​រថយន្ត​ថ្មី​មួយ​ទៀត បោះទុន​វិនិយោគ​ជាង ១៥ លាន​ដុល្លារ​ នៅ​ខេត្ត​កំពង់ស្ពឺ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍ​កម្ពុជា បាន​ផ្តល់​វិញ្ញាបនបត្រ​លើ​គម្រោងវិនិយោគ​រោងក្រ​​ដំឡេីង​​រថយន្ត​​ក្រុមហ៊ុន​ GTV MOTOR នៅ​ខេត្តកំពង់ស្ពឺ​។ គម្រោងនេះវិនិយោគជាមួយថវិកាប្រមាណជាង 15.6 លានដុល្លារ​សហរដ្ឋអាមេរិក​ ដែលនឹងដំឡេីងរថយន្តម៉ាក Dongfeng, Soueast, និង​ FAW ហើយ​បង្កេីតការងារប្រមាណ ៧៣៥ កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្ពុជា​បាន​ក្លាយជា​ទីតាំង​សក្តានុពលមួយ​លើ​ការ​វិនិយោគ​ឧស្សាហកម្ម​ធុនធ្ងន់លើ​ផ្នែក​យានយន្ត​។ ក្រុមហ៊ុន​ RMA Cambodia ក៏ទើប​បោះទុន​រាប់​លាន​ដុល្លារ ក្នុងការ​បង្កើត​រោងចក្រដំឡើងរថយន្ត FORD នៅ​ខេត្តពោធិ៍សាត់ ដែល​ទើប​តែ​សម្ពោធ​កាលពីម្សិលមិញនេះ។

វត្តមាន​នៃ​រោងចក្រ​ដំឡើង​រថយន្ត​ថ្មីៗ​បន្តបន្ទាប់នេះ ជាមោទនភាពមួយដែលកម្ពុជាមានឧស្សាហកម្មធុនធ្ងន់ ដែល​នឹងចូលរួមចំណែកអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្ត និងជំរុញសេដ្ឋកិច្ចជាតិតាមរយៈការបង្កើន ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ដែល​មិនត្រឹមតែផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋាន ប៉ុន្តែវត្តមានរបស់រោងចក្រធុនធ្ងន់នេះ ក៏ចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការជំរុញសន្ទុះអាជីវកម្ម និងការបង្កើតឱកាសការងារដោយប្រយោលផងដែរ៕