អ៊ុយរូហ្គាយ គ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមហាអំណាចនៅអាស៊ី

Uncategorized អន្តរជាតិ

កាលពីថ្ងៃពុធកន្លងទៅ ប្រធានាធិបតីអ៊ុយរូហ្គាយ លោក Luis Lacalle Pou បាននិយាយអំឡុងសន្និសីទសារព័ត៌មានមួយថា ប្រទេសរបស់លោក និងចិន បានសម្រេចចិត្ត ចូលទៅរកការចរចាផ្លូវការ ជុំវិញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Lacalle Pou បាននិយាយពីរដ្ឋធានី Montevideo ថា ក្រុមការងារមកពីប្រទេសទាំងពីរ នឹងជួបប្រជុំគ្នា នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សា ដោយបន្ថែមពីលើគោលបំណង ក្នុងការលក់ និងជួញដូរទំនិញ វត្ថុធាតុដើម និងបច្ចេកវិទ្យា រវាងប្រទេសទាំង ២ ។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីរូបនេះ មានបំណងជាយូរមកហើយ ក្នុងការជំរុញឱ្យមានកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីបង្កើនការនំាចេញផលិតផលសំខាន់ៗ ដូចជាសាច់គោជាដើម ។

ហើយយ៉ាងណា ប្រសិនបើកិច្ចព្រមព្រៀងមួយនេះ ត្រូវបានសម្រេចជាផ្លូវការជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងនោះ អ៊ុយរូហ្គាយ នឹងចូលរួមជាមួយប្រទេសជិតខាង ដូចជា ឈីលី និងប៉េរូ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគជាមួយប្រទេសចិន ។

គួរឱ្យដឹងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អ៊ុយរូហ្គាយ ដោយពួកគេបានគ្រប់គ្រងលើភាគរយយ៉ាងច្រើនសន្ធឹកសន្ធាប់ នៃការនាំចេញ រួមទាំងសាច់គោ ដែលត្រូវបានចាត់ទុកថាជាផលិតផលនាំចេញដ៏ធំបំផុតរបស់ខ្លួន ទៅកាន់ប្រទេសនៅអាស៊ីមួយនេះ ៕