អ្នកឧកញ៉ា ហុង ពីវ គ្រោងបើកអគាររៀបអាពាហ៍ពិពាហ៍ ២ទីតាំង នៅចុងឆ្នាំ២០២២

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកបុរីពិភពថ្មី ​​​និង​ជា​ស្ថាបនិក​សាលា​បញ្ញាសាស្ត្រអន្តរជាតិ-អ្នក​ឧកញ៉ា ហុង ពីវ​ បាន​ប្រកាស​​ថា លោក​នឹង​បើក​អគាររៀប​អាពាហ៍ពិពាហ៍ ​​ចំនួន ០២ ទីតាំង​ នៅ​​ក្នុង​បុរី​ពិភពថ្មី​របស់​លោក ​​នា​ចុង​ឆ្នាំ​២០២២ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការបង្ហោះវីដេអូ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ អ្នកឧកញ៉ា ហុង ពីវ ​​បាន​ថ្លែង​ថា៖ “យើង​បាន​សម្រេច​នៃ​សមិទ្ធផល​នៃ​ការ​បើក​​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​​ទាំង​៤​ទីតាំង​នៅ​សាលា បញ្ញាសាស្ត្រអន្តរជាតិ-អ្នក​ឧកញ៉ា ហុង ពីវ ​​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ជោគជ័យ នៅ​ក្នុង​បុរីពិភពថ្មី​យើង​ខ្ញុំ ដូច​បាន​សន្យា​កន្លង​មក ក្នុង​នោះ​ផង​ដែរ យើង​ក៏​មាន​ផ្សារ​ជា​ច្រើន​ទីតាំង ហើយ​និង​ការ​បើក​បន្ថែម​អគារ​រៀប​អាពាហ៍ពិពាហ៍ នៅ​ក្នុង​បុរីពិភពថ្មី​កំបូល និង​នៅ​ក្នុង​បុរីពិភពថ្មី​កួរស្រូវ ក្នុង​ចុង​ឆ្នាំ​២០២២​នេះ​”។

សូមបញ្ជាក់​ថា ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ បុរី ពិភពថ្មី និងសាលាបញ្ញាសាស្ត្រអន្តរជាតិ បានចាប់​ដៃគ្នាចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ លើការបើកដំណើរការសាលារៀន ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់​ទី១២ នៅក្នុងបុរីពិភពថ្មីជាផ្លូវការ។ ពិធីចុះហត្ថលេខាបានធ្វើឡើងក្រោមវត្តមានអ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី និងលោកបណ្ឌិត កុល ផេង ស្ថាបនិក និងជាប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កាលពី​ថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២។ បច្ចុប្បន្ន​​ អ្នកឧកញ៉ា ហុង ពីវ កំពុង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​​លើ​ផ្នែក​ផ្សេងៗ​បន្ថែម​ទៀត សម្រាប់​អតិថិជន​បុរីពិភពថ្មី​របស់​លោក៕

សូមទស្សនាវីដេអូខាងក្រោម៖