កូនស្រីអ្នកឧកញ៉ា គួច ម៉េងលី បញ្ចប់ការសិក្សានៅសាលារបស់អ្នកឧកញ៉ា គិត ម៉េង

ជុំវិញ​ឧកញ៉ា

កូនស្រីបង្កើត​របស់​អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធាន​ក្រុម​ប្រឹក្សាភិបាល និងជា​អ​គ្គ​នាយ​ក​​ប្រ​តិ​ប​ត្តិ​នៃក្រុ​ម​ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន​ ឈ្មោះ Jasmine Jing Yian Quach ​​​​បាន​បញ្ចប់​ការ​សិក្សា​​កម្រិត​ថ្នាក់​វិទ្យាល័យ ​​នៅ​សាលា Northbridge International School Cambodia (NISC) ដែលជា​សាលា​របស់​អ្នកឧកញ៉ា គិត ម៉េង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​អ្នកឧកញ៉ា គួច ម៉េងលី ម្ចាស់សាលារៀន អន្តរទ្វីបអាមេរិកកាំង (AIS) និង​មជ្ឈមណ្ឌលភាសា អេអាយអាយ (Aii) ​​បាន​បង្ហោះសារ​​លើ​ហ្វេសប៊ុក នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី១២ ខែសីហា ឆ្នាំ២០២២ នេះ​ថា៖ “ប៉ានិងម៉ាក់​ពិត​ជា​មាន​មោទនភាព​ចំពោះ​កូនស្រី​ខ្លាំង​ណាស់។ យើង​ស្រឡាញ់​កូន​ខ្លាំង​ណាស់ កូន​សម្លាញ់។ សូមជូនពរ​ឱ្យ​កូន​សំណាងល្អ និង​ទទួល​បាន​អ្វី​ដែល​ល្អ​បំផុត ​​ហើយ​ប៉ាម៉ាក់​​រង់ចាំ​មើល​កូន​ស្រី ឈាន​ជើង​ចូល​ដល់​ការសិក្សា​កម្រិត​​មហាវិទ្យាល័យ ដោយ​ចាប់ផ្តើម​នៅ​ឆ្នាំ​នេះ​។ ដោយក្តីស្រឡាញ់ កូនស្រី​”។

សូមបញ្ជាក់ផងដែរថា សាលាអន្តរជាតិ Northbridge ដែលមានទីតាំងនៅផ្លូវ ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាសាលាតែមួយគត់នៅកម្ពុជា ក្លាយជា​សមាជិក​របស់ Nord Anglia Education ជាសមាគមសាលា ដែលគេទទួលស្គាល់ជាសាលានាំមុខគេលើពិភពលោក។ សាលានេះ ជាសាលាមួយ ដែលអ្នកឧកញ៉ា ឧកញ៉ា អ្នកមាន និងអ្នកធំៗ​ស្រុកខ្មែរ​ជា​ច្រើន​ បានបញ្ជូនកូនទៅសិក្សា​នៅ​ទីនោះ។ សាលាអន្តរជាតិ Northbridge មានកម្រិតសិក្សាពីបឋមសិក្សា ដល់វិទ្យាល័យ ហើយតម្លៃ​សិក្សា​ត្រូវ​បាន​គេ​ដឹង​ថា អាច​ដល់ ២៤០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕