ប្អូនថ្លៃឧកញ៉ា អ៉ឹង គីមហុង ទទួលបានគោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ដល់ពាណិជ្ជករវ័យក្មេងលោកស្រី សុខ មុយលី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៦៦២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់គោរមងារឧកញ៉ាដល់លោកស្រី សុខ មុយលី ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

 លោកស្រី សុខ មុយលី ត្រូវបានគេស្គាល់ថា ជាប្អូនស្រីបង្កើតលោកជំទាវ សុខ ស្រីអូន ត្រូវជាឧត្តមភរិយាលោកឧកញ៉ា អុឹង គីមហុង ម្ចាស់បុរី TLL និងហាងម៉ូតូហុងដា សាខា នៅរាជធានីភ្នំពេញមួយចំនួន និងនៅខេត្តស្វាយរៀង។

លោកស្រី សុខ មុយលី គឺជាពាណិជ្ជករវ័យក្មេងក្នុងវិស័យអចលនទ្រព្យ ខណៈដែលបច្ចុប្បន្នកំពុងកាន់ដំណែងជាប្រធានគម្រោងអចលនទ្រព្យក្រុមហ៊ុន TLL និងមានមុខជំនួញជាច្រើនក្នុងដៃ ដែលជាការវិនិយោគពីអ្នកជំនួញដ៏ល្បី គឺលោកឧកញ៉ា អ៉ឹង គីមហុង៕