ទ្រព្យសម្បត្តិមហាសេដ្ឋីមានបំផុត ១០ រូបលើលោកកើនឡើងព្រមគ្នានៅសប្ដាហ៍នេះ

អន្តរជាតិ

សម្រាប់​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទាំង ១០​រូបសម្រាប់​សប្ដាហ៍​នេះ គឺ​មិនមាន​ការ​ប្រែប្រួល ខុសប្លែក​ពី​សប្ដាហ៍​មុនឡើយ ប៉ុន្តែ​អ្វី​ដែល​ប្រែប្រួល​គឺ​ទំហំ​ទ្រព្យសម្បត្តិ​របស់​ពួកគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយ​ពី​ Forbes បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី ១៣ សីហា ២០២២ នេះ ទ្រព្យសម្បត្តិ​របស់​បុគ្គល​មាន​ដាច់គេ​លើ​លោក​ទាំង ១០ រូប គឺ​បាន​កើនឡើង​ព្រមគ្នា បើ​ធៀប​នឹង​សប្ដាហ៍​មុន។

ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​បុគ្គល​មាន​បំផុត​លើ​លោក​ទាំង ១០ រូប​គិត​ត្រឹម​ថ្ងៃទី ១៣ សីហា ២០២២៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៦៥ ពាន់​លាន​ដុល្លារ

2.  Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៧៣,៩ ពាន់​លាន​ដុល្លារ

3.  Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៦៨ ពាន់​លាន​ដុល្លារ

4.  Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣១,២ ពាន់​លាន​ដុល្លារ

5. Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៤,៣ ពាន់​លាន​ដុល្លារ

6. ​Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៩,២ ពាន់​លាន​ដុល្លារ

7. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៤,៦ ពាន់​លាន​ដុល្លារ

8. Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៣,៦ ពាន់​លាន​ដុល្លារ

9. Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០០,៤ ពាន់​លាន​ដុល្លារ

10. Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៥,៦ ពាន់​លាន​ដុល្លារ៕