ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស៊ុត៣គ្រាប់ម្នាក់ឯង នៅពាន KW Cambodia League 2022 សប្តាហ៍ទី៣

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាកំពូលខ្សែប្រយុទ្ធលេខ១០ របស់ក្រុម Khmer United ​​បាន​ស៊ុត​ហែតទ្រីក (៣គ្រាប់​ម្នាក់​ឯង) ក្នុង​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ពាក់កណ្តាល​អាជីព KW Cambodia League 2022 ទល់​នឹង​ក្រុម Sena Angkor FC ​​នៅទីលាន​បាល់ទាត់​វិទ្យាល័យ​បឹង​ត្របែក ​​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​សីហា ឆ្នាំ​២០២២ ម្សិល​មិញ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ាបណ្ឌិត គីម ហ៊ាង (អាវពណ៌ក្រហម)

គ្រាប់បាល់​ទាំង​៣​គ្រាប់ របស់​លោក​ឧកញ៉ា ម្ចាស់​បុរី លំដាប់អភិជន វិមានសំណាង​ និងជាប្រធាន​ក្រុម​ Khmer United​ រូប​នេះ គឺ​ធ្វើ​បាន​តាម​រយៈ​ការ​ស៊ុត​ជើង​ស្តាំ​​ចំនួន ២​គ្រាប់ និង​ការ​ស៊ុត​ជើង​ឆ្វេង ចំនួន​ ១​គ្រាប់ ដោយ​សរុប​បាន​ចំនួន ៣​គ្រាប់ ​​រួម​ចំណែក​ជួយ​ឱ្យ​ក្រុម​របស់​លោក ឈ្នះ​ក្រុម Sena Angkor FC ​​សរុប​​​ក្នុង​លទ្ធផល ១៣ ទល់​នឹង ១ ។ ឆ្លង​កាត់​៣​ប្រកួត​មក​នេះ​ ក្រុម Khmer United របស់​លោក​ឧកញ៉ា គីម ហ៊ាង ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​​ចាញ់ ឬ​ស្មើ​នោះ​ទេ ពោល​គឺ​ឈ្នះ​១០០% ទាំង​៣​ប្រកួត ​​​​និង​កំពុង​ឈរ​កំពូល​តារាង​ពូល B ។

ពានរង្វាន់​បាល់ទាត់​ KW Cambodia League ត្រូវបាន​បង្កើត​ឡើង​ដោយ​ ឧកញ៉ា គីម ហ៊ាង តាំងពីឆ្នាំ២០១២ ហើយឆ្នាំ​​នេះ​ជា​រដូវ​កាល​ទី​១០​​ហើយ ដោយ​មានក្រុមចូល​រួម​ប្រកួត ១៨ក្រុម និងមាន​កីឡាករ​​ចូល​រួម​ប្រកួត​សរុប​ជាង ៥០០នាក់ ពិសេសមានកីឡាករបរទេស​ចំរុះ​ជាតិ​សាសន៍ជិត ២០០នាក់ចូលរួមប្រកួត ១១សប្តាហ៍។ ​ការ​ប្រកួត​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ពូល​ គឺ​ពូល​ A ​​មាន​ ៩​ក្រុម និង​ពូល B ​​មាន​៩​ក្រុម ហើយ​ក្រុម​ដែល​ឈ្នះ​ពាន ​​នឹង​ទទួល​បាន​​ប្រាក់​រង្វាន់​ប្រមាណ ១​ម៉ឺន​ដុល្លារ រួម​ជាមួយ​នឹង​មេដាយ​មាស និង​ពាន​រង្វាន់​ផង​ដែរ។

KW Cambodia League ប្រចាំឆ្នាំ២០២២នេះ នាំមកជូនដោយ៖ បុរី វិមានសំណាង Borey Vimean Samnang ជាលំនៅឋានបែបអភិជន, បុរី ខេអេស រ៉េស៊ីដេន Borey KS Residence ស្ថិតលើផ្លូវជាតិលេខ១ ១៥នាទីពីច្បារអំពៅ និងក្រុមហ៊ុនអចលនទ្រព្យ Keller Williams Cambodia ដែលជាក្រុមហ៊ុនអាមេរិកលេខ១ ក្នុងការទិញលក់អចលនទ្រព្យ ដោយមានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia ទូទាំងប្រទេស ជាអ្នកឧបត្ថម្ភនិងគាំទ្រផ្ដាច់មុខ។