ទឹកប្រាក់ជាង៨០ម៉ឺនដុល្លារ Galaxy Navatra Group ចូល​រួម​ជាមួយ​រាជ​រដ្ឋា​ភិ​បាលទិញ​ស័ង្កសី​៦ម៉ឺនសន្លឹក និងសង់ផ្ទះគំរូ ជូន​ពល​រដ្ឋ​ភូមិធម្មជា​តិ​រុន​តា​ឯក

សង្គម​និង​សេដ្ឋកិច្ច

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តំណាងឱ្យបុគ្គលិកគ្រប់ជាន់ថ្នាក់នៃ បុរី ឡេង ណាវ៉ាត្រា បានចូលរួម​បរិច្ចាគស័ង្កសី ៦ម៉ឺន​​សន្លឹក និងផ្ទះគំរូ២០ផ្ទះ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិធម្មជាតិរុនតាឯក ក្នុង ខេត្តសៀមរាប សរុបទឹក​​ប្រាក់ប្រមាណ​ជាង៨០សិបម៉ឺនដុល្លារ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានមានប្រសាសន៍ថា” ស័ង្កសី៦ម៉ឺនសន្លឹកនិងផ្ទះគំរូ២០ផ្ទះ សរុបទឹកប្រាក់ប្រមាណជាង ​៨០​សិបម៉ឺនដុល្លារ សម្រាប់ពុកម៉ែ​បងប្អូន ដែលផ្លាស់ប្ដូរពីតំបន់អប្សរា មករុនតាឯក នេះគឺជាកាតព្វកិច្ចរបស់យើង​ជា​​ជនជាតិ​ខ្មែរ​ទាំងអស់គ្នា។ “

អ្នកឧកញ៉ា បានបន្ថែមថា ដោយសារការប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ទើបអ្នកឧកញ៉ា មានឱកាសចូលរួមជួយ​សង្គម ហើយ​ជាមោទនភាពរបស់ក្រុមការងារក្រុមហ៊ុន Galaxy Navatra Group. គ្រប់ជាន់ថ្នាក់។ អ្នកឧកញ៉ា ក៏បង្ហាញ ​ក្ដីរំភើប​ដែល​បានចូលជួយសង្គមជាតិ និងសុំផ្ញើបុណ្យ​​កុសលនេះ​​ទៅដល់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់គ្រួសារ Galaxy ទាំងអស់នាឱកាស​ភ្ជុំបិណ្ឌនេះផងដែរ។  

គួរបញ្ជាក់ថា ការចូលរួមជាមួយរាជរដ្ឋាភិបាលបរិច្ចាគស័ង្កសី៦ម៉ឺនសន្លឹកនិងផ្ទះគំរូ២០ផ្ទះ របស់​អ្នកឧកញ៉ា ឡេង ណាវ៉ា​ត្រា ធ្វើឡើងបន្ទាប់បានឃើញឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងដែនដី នគរូបនីយកម្ម និង​សំណង់  មានបំណងទាក់ទងក្រុមហ៊ុនម៉ៅ​ការសាងសង់ផ្ទះគំរូ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិធម្មជាតិរុនតាឯក ក្នុង​ខេត្តសៀមរាប ។

បើតាមឯកឧត្ដម ជា សុផារ៉ា បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលបានសាងសង់សំណង់ខុសច្បាប់ មាន​ដូចជា​រោងផ្ទះ​បាយ រោងចលក់ដូរ តូប កញ្ចុះ សាលាឆទាន រោងចិញ្ចឹមមាន់ និងសំណង់ផ្សេងៗទៀត ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែល​ក្រសួងតម្រូវឱ្យរុះរើរចេញ  និងស្ម័គ្រចិត្តផ្លាស់ប្ដូរលំនៅឋានទៅរស់នៅភូមិជាតិរុនតាឯក មានចំនួនប្រមាណ ២០០០​គ្រួសារ។ ការណ៍នេះ តម្រូវក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំយន្តការសាងសង់លំនៅឋាន​ជូនពួកគាត់ ជាបន្តបន្ទាប់៕