តើអ្នកឧកញ៉ា លី ហួរ លក់ភាគហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅឱ្យក្រុមហ៊ុនបរទេសតម្លៃប៉ុន្មាន?

ជុំវិញ​ឧកញ៉ា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ គឺជា ក្រុមហ៊ុន ចម្បង មួយ របស់ ក្រុមហ៊ុន លី ហួរ គ្រុប ដែលមានលក់ភាគហ៊ុនប្រមាណ ៧០% ទៅឱ្យក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន SBI Holding Inc. កាលពីឆ្នាំ២០១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសេចក្ដីថ្លែងការណ៍ របស់ក្រុមហ៊ុន SBI បានឲ្យដឹងថាក្រុមហ៊ុន ជប៉ុន SBI នឹង មានកាន់កាប់ភាគហ៊ុន ៧០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ដោយការទិញនេះ មានទឹកប្រាក់សរុប ៨១,៧លាន ដុល្លារអាមេរិក ដែលធនាគារជាតិនៃកម្ពុជា បានអនុម័ត ប្រតិបត្តិការទិញលក់ កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១៩។

សូមជម្រាបថា កាលពីឆ្នាំ ២០០៨ ក្រុមហ៊ុន SBI បាន បង្កើតឡើង នូវធនាគារពាណិជ្ជភ្នំពេញ ជាការសហវិនិយោគ ជាមួយនឹង ក្រុមហ៊ុន កូរ៉េខាងត្បូង Hyundai Swiss Group ដែលត្រូវបាន គ្រប់គ្រង ដោយ ក្រុមហ៊ុន Hyundai Swiss Saving Bank។ ប៉ុន្ដែ ក្រុមហ៊ុន SBI បាន ដកខ្លួន ចេញពី ពាណិជ្ជកម្ម ធនាគារ នៅកម្ពុជា ក្នុងឆ្នាំ២០១៦ ដោយបាន លក់ ភាគហ៊ុន ទាំងអស់ របស់ខ្លួន នៅក្នុង ធនាគារភ្នំពេញ។

យ៉ាងណា SBI ក៏បាន ចូលរួម នៅក្នុងអាជីវកម្មមូលបត្រ នៅក្នុង ប្រទេសកម្ពុជា ចាប់តាំងពី ឆ្នាំ២០១០ តាមរយៈ ក្រុមហ៊ុន SBI Royal Securities PLC ជា ក្រុមហ៊ុន ក្នុងស្រុករបស់ខ្លួន ។

ការណ៍នេះ ទំនងអាចប្រហែលជាមូលហេតុនៅពីក្រោយការសម្រេចទិញភាគហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ របស់អ្នកឧកញ៉ា លីហួរ ហើយប្រែក្លាយខ្លួនមកជាធនាគារពាណិជ្ជ អេសប៊ីអាយ លីហួរ ដូចបច្ចុប្បន្ន។

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន Ly Hour Group កំពុងប្រតិបត្តិការ អាជីវកម្មលើវិស័យប្តូរប្រាក់ អចលនទ្រព្យ ការផ្ទេរ ប្រាក់ ការធានារ៉ាប់រង ទូទៅ កសិកម្ម និង វិស័យ ជាច្រើន ផ្សេង ទៀត ៕