ក្រុមហ៊ុន ជីប ម៉ុង បើកការដ្ឋានសាងសង់គម្រោង ហ្គ្រេនភ្នំពេញស៊ីធី II

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន​ ជីប ម៉ុង លែន បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ជាមួយ​នឹងការប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង ហ្រ្គេនភ្នំពេញស៊ីធី ទីII ក្រោម​ការ​ចូលរួមពី​សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង លែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងនេះ មានទីតាំងនៅលើផ្លូវហាណូយ និងមហាវិថីហ្គ្រេនភ្នំពេញ ដោយ​​មាន​មុខងារថ្មីកាន់តែសម្បូរ​បែប និងទំនើបជាងមុន។ ពិធីបញ្ចុះបឋមសិលា ក៏​មាន​ការ​ចូល​រួម​ពី​អ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន និង​អ្នកឧកញ៉ា លាង ម៉េង ​​ដែល​ជា​សហ​ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប ផង​ដែរ។ គម្រោង ហ្រ្គេនភ្នំពេញស៊ីធី ទីII ​នឹងធ្វើការបើកលក់ជាសាធារណៈ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

សូមជម្រាបជូនថា ជីប ម៉ុង លែន ជាបុត្រសម្ព័ន្ធមួយ​របស់​ក្រុមហ៊ុន​ ជីប ម៉ុង គ្រុប ដែល​បាន​បង្កើត​ឡើង​​ នៅ​ឆ្នាំ២០០៨។ គម្រោង​ដំបូង​របស់ ជីប ម៉ុង លែន គឺ​ផាកលែន សែនសុខ ​​ដែល​បាន​បញ្ចប់​ការ​សាងសង់ និង​ប្រគល់​ជូន​អតិថិជនទាំងស្រុង កាលឆ្នាំ២០១៧។ បច្ចុប្បន្ន ជីប ម៉ុង លែន មាន​គម្រោង​ធំៗ​ជាង​ ១០​កន្លែង​​ហើយ​ដូចជា គម្រោង លែនម៉ាក ២៧១, លែនម៉ាក ៦០ម៉ែត្រ, ផាកលែន ៥៩៨, ផាកឡែន TK, ផាកលែន ខុនដូ TK, ផាកលែន 6A, ផាកលែន ៥០ម៉ែត្រ, ផាកលែន ពោធិ៍ចិនតុង, ផាកលែន ចំការដូង រួមទាំង​គម្រោង ហ្គ្រេនភ្នំពេញស៊ីធី​​ ទាំង​ពីរ​ផង​ដែរ៕