វៀតណាម បដិសេធមិនស្ថិតក្នុងកិច្ចព្រមព្រៀងជាមួយថៃ ក្នុងការតំឡើងថ្លៃអង្ករនាំចេញក្រៅប្រទេស

អន្តរជាតិ

កាលពី​ជិត​មួយ​ខែមុន មាន​ព័ត៌មាន​លេចលឺ​ថា ថៃ និង​វៀតណាម​នឹងចាប់​ដៃ​គ្នា​តំឡើង​ថ្លៃ​សម្រាប់​អង្ករ​ដែល​ត្រូវ​យក​ទៅ​លក់​លើ​ទីផ្សារ​អន្តរជាតិ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា​ ថ្មីៗនេះ​ភាគី​វៀតណាម​បាន​ចេញ​មុខ​បញ្ជាក់​ថា មិន​បាន​ស្ថិត​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ជាមួយ​ថៃ​ឡើយ​ ក្នុង​ការ​រួមដៃគ្នា​លើ​បញ្ហា​មួយ​នេះ គ្រាន់តែ​ថា​ប្រទេស​ទាំង ២ មាន​ចក្ខុវិស័យ​ដូចគ្នា ហើយ​ធ្វើការ​លើ​បញ្ហា​មួយ​នេះ​រៀងៗ​ខ្លួន​ប៉ុណ្ណោះ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី CNA។​

គួរ​រំលឹក​ដែរ​ថា កាលពី​ខែឧសភា​កន្លង​ទៅ ប្រទេស​ទាំង ២ ធ្លាប់​បាន​ជួប​ពិភាក្សា​លើ​បញ្ហា​នេះ​ផងដែរ ដោយ​ពួកគេ​បង្ហើប​ថា គោលបំណង​នៃ​ការ​តំឡើង​ថ្លៃ​អង្ករ​លើ​ទីផ្សារ​អន្តរជាតិ គឺ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ដល់​កសិករ​ក្នុង​ស្រុក។

សូមជម្រាប​ថា ថៃ និង​វៀតណាម​គឺ​គ្រប់គ្រង​ការផលិតអង្ករឆៅ​ប្រមាណ ១០% ​ទូទាំង​ពិភពលោក និង​នាំចេញ​លើ​ទីផ្សារ​អន្តរជាតិ​ប្រមាណ ២៦% ស្របពេល​សមាគមន៍​ស្បៀងអាហារ​វៀតណាម​ព្យាករណ៍​ថា វៀតណាម​នឹង​នាំចេញ​អង្ករ​ច្រើនជាង​ឆ្នាំ​ទៅ​ប្រមាណ​ពី ៦,៣ ដល់ ៦,៥ លានតោន​ក្នុង​ឆ្នាំ​នេះ ខណៈ​កាលឆ្នាំ​ទៅ​ពួកគេ​នាំចេញ​បាន ៦,២៤ លាន​តោន៕

4 Shares