អ៊ុយក្រែនគ្រោងចាយលុយជាង ៨០០លានដុល្លារដើម្បីសាងសង់បន្ទាយនៅឆ្នាំនេះ

អន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយថា អ៊ុយក្រែនគ្រោងចំណាយប្រាក់ប្រហែល ៨០៦លានដុល្លារនៅឆ្នាំ ២០២៤នេះ ដើម្បីពង្រឹងការសាងសង់បន្ទាយ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំឡុងពេលថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ ខែកុម្ភៈលោក Shmyhal បាននិយាយថា រដ្ឋាភិបាលបានបែងចែកប្រាក់ប្រមាណ ៥២៥លានដុល្លារ ពីមូលនិធិថវិការដ្ឋសម្រាប់ការពង្រឹងការងារ។ ក្រៅពីនោះ អ៊ុយក្រែនក៏នឹងរៃអង្គាសប្រាក់ប្រហែល ២៨១លានដុល្លារពីប្រភពផ្សេងៗសម្រាប់សាងសង់បន្ទាយ។

ជាមួយគ្នានោះ លោក Shmyhal បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ប្រមាណ ១០២លានដុល្លារសម្រាប់កិច្ចខិតខំប្រឹងប្រែងពង្រឹងបន្ទាយនៅក្នុងតំបន់ Kharkiv ភាគខាងកើត ហើយរដ្ឋាភិបាលក៏នឹងផ្តល់ប្រាក់បន្ថែមទៀតប្រមាណ ៩៧លានដុល្លារ ដើម្បីពង្រឹងទីតាំងក្នុងតំបន់ Donetsk ភាគខាងកើត តំបន់ Zaporizhzhia ភាគខាងត្បូង និងតំបន់ Kherson ផងដែរ៕