ដឹងអត់ថា នរណាជាម្ចាស់ផ្សារទំនើប មីតថោន នៅផ្លូវ ២០០៤?

សង្គម​និង​សេដ្ឋកិច្ច

ផ្សារទំនើប មីតថោន (Midtown) នៅ​​ផ្លូវ​២០០៤ ​​បាន​បើក​ដំណើរការ​​ ​តាំង​ពី​ដើម​​ឆ្នាំ​២០១៩។ រយៈពេល​ជាង​៣​ឆ្នាំ​មក​នេះ ផ្សារ​ទំនើប​មួយ​នេះ​ បាន​បម្រើ​​សេវា​ជូន​អតិថិជន​យ៉ាង​ច្រើន​កុះករ ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ។ តើ​ម្ចាស់​ផ្សារ​ទំនើប មីតថោន ជា​​នរណា?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្សារទំនើប​ មីតថោន ​គឺ​ក្រុមហ៊ុន​ Kao Cheng International Enterprise Co. Ltd ដែល​ជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​និង​បទពិសោធន៍​ពី​ប្រទេស​តៃវ៉ាន់។ បើ​តាម OpenCorporates ​​ក្រុមហ៊ុន​នេះ​ បាន​ចុះ​បញ្ជី​ កាល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ២០១៤ ​​ដោយ​​ម្ចាស់​ក្រុមហ៊ុន​​​ជា​ជនជាតិ​តៃវ៉ាន់ មាន​ឈ្មោះ​ថា Lin YIN CHUN។

លោកស្រី Lin YIN CHUN

ចំណែក​ឯ​​​ការ​រចនា​​ផ្នែក​ស្ថាបត្យកម្ម​ផ្សារទំនើប​ មីតថោន ​គឺ​ធ្វើ​ឡើង​ដោយ​​ក្រុមហ៊ុន​ HKA & Partners Co., Ltd របស់​លោក កាំង ហុក កូន​ប្រុស​​ឧកញ៉ា កាំង ម៉េងហ៊ុយ។ ទោះបី​ម្ចាស់​ក្រុមហ៊ុន​ជា​ជនជាតិ​តៃវ៉ាន់ ប៉ុន្តែ​ផ្សារ​ទំនើប​មួយ​នេះ​ បច្ចុប្បន្ន​គឺ​មាន​ជនជាតិខ្មែរជាអ្នកគ្រប់គ្រងផ្ទាល់ ដោយមានលោកស្រី ពៅ ធីតា ជា​អ្នកចាត់ការទូទៅ​ និង​លោកស្រី ជា គន្ធា ជា​នាយក​​ផ្នែក​លក់។

សូម​បញ្ជាក់​ថា ផ្សារទំនើប មីតថោន ​មាន​ទីតាំង​​នៅ​ផ្លូវ​២០០៤ កែងផ្លូវ 13B ​​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។ បើ​តាម​ CBRE ​​ផ្សារ​ទំនើប​មួយ​នេះ​ ​​មាន​ផ្ទៃ​ដី​ប្រមាណ ៤២០៧​ម៉ែត្រ​ក្រឡា ​​មានចំនួន​៣ជាន់ ​ក្នុងនោះ​រួម​មាន​ទាំង​​ហាង​ទំនិញ ​ផ្សារ​ទំនើប អាហារ ភេសជ្ជៈ ​រោងកុន និង​កន្លែង​ក្មេង​លេង​កម្សាន្ត​ផង​ដែរ៕