ឆ្នាំ២០២៣ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៩.៦ពាន់លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល សម្រេចអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីព្រាងច្បាប់នេះ រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាចំនួនចំនួន ៣៩ ២០៦ ២០៥ លានរៀល គិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៩.៦ពាន់លានដុល្លារ ស្មើនឹង ២៩.៨៧% នៃផលិតផលក្នុងស្រុកសរុប (ផសស) មានកំណើន១៣% ធៀបនឹងច្បាប់ឆ្នាំ២០២២។

ក្នុងនោះ រាជរដ្ឋាភិបាល ក៏បានដាក់ផែនការប្រមូលចំណូល ក្នុងប្រទេសថវិកាជាតិ ត្រូវបានគ្រោងចំនួន ២៩ ៣១១ ៧៤៧លានរៀល គិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៧.២ពាន់លា​នដុល្លារ (មិនគិតបញ្ចូលចំណូលមូលធនថវិការដ្ឋ ដែលជាប្រាក់កម្ចី) ស្មើនឹង២២.៣៣% នៃ ផសស, មានកំណើន ១៤.៥% ធៀបនឹងច្បាប់ឆ្នាំ ២០២២។

ខ្លឹមសារសង្ខេបប្រតិបត្តិ ស្តីពី សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ថវិកាឆ្នាំ ២០២៣ ត្រូវបានគិតគូរផងដែរដល់ការធានាជោគជ័យនៃកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។

សូមជម្រាបថា នៅឆ្នាំ២០២២នេះ រដ្ឋាភិបាល​កម្ពុជា​គ្រោងកំណត់​ចំណាយ​ថវិកា​ថ្នាក់ជាតិ​ នៅក្នុង​កម្រិត​មួយ ចំនួន​ ៣៤,៧​ទ្រីលានរៀល ​ស្មើប្រមាណ​៨,៥ពាន់​លានដុល្លារ ​គឺកើនឡើង ​៨,៤% ​ត្រូវជា​ ២៧,៩៥% ​នៃផលិតផល​ក្នុងស្រុក​សរុប​ (ផ.ស.ស)​ធៀបនឹងច្បាប់​ថវិកា​ឆ្នាំ២០២១​។​ នេះបើយោងតាម​សេចក្តី​ព្រាងច្បាប់​ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២២​៕