ជំទាវឧកញ៉ាស្រីទីន

នាយករដ្ឋមន្រ្តី បញ្ជាក់ជាថ្មីថា រដ្ឋាភិបាលអាណាត្តិទី៧ មិនបានបង្កើតពន្ធថ្មី និងដំឡើងអត្រាពន្ធឡើយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនីតិកាលថ្មី មិនបានបង្កើតច្បាប់ពន្ធថ្មី និងដំឡើងអត្រាពន្ធនោះទេ ខណៈរដ្ឋបានផ្តល់ការអនុគ្រោះពន្ធជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋ និងអ្នកធ្វើធុរកិច្ចនៅកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលនីតិកាលថ្មី អាណាត្តិទី៧នេះ ខ្ញុំសូមបញ្ជាក់ថា គឺមិនមានការបង្កើតពន្ធថ្មីនោះទេ គ្មានការដាក់ពន្ធប្រភេទថ្មីទេ ហើយពន្ធដែលមានស្រាប់មិនមានការដំឡើង អត្រាពន្ធទេ។សូមបញ្ជាក់ឱ្យច្បាស់រឿងហ្នឹង អត់កៀបករបន្ថែមទៀតនោះទេ»។

សម្តេចធិបតីបានបន្តថា កន្លងមករាជរដ្ឋាភិបាលអាណត្តិមុនៗ បានសម្រេចលើកលែងពន្ធជាច្រើន ដូចជា ការលុបចោលពន្ធសត្តឃាត ពន្ធលើរបបម៉ៅការ ពន្ធសារពើពន្ធ័លើលិខិតរដ្ឋបាល លិខិតតុលាការ និងឯកសារអត្រានុកូលដ្ឋាន ពន្ធលើមធ្យោបាយដឹកជញ្ជូន (ផ្នែកចក្រយានយន្តត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល) និងពន្ធលើលិខិតអនុញ្ញាត្តិបង្កើតក្រុមហ៊ុន។សម្តេចបន្តថា ពន្ធទាំងនេះ គឺជាពន្ធដែលរដ្ឋាភិបាលបានសម្រេចលុបចោល។

បន្ថែមពីនេះ សម្តេចធិបតី បញ្ជាក់ថា៖ « កន្លងមកនេះ ក៏មានការលើកលែងពន្ធមួយចំនួនទៀត ខណៈក្នុងអាណត្តិនេះនឹងបន្តអនុវត្តន៍ជាគោលការណ៍ ក្នុងនោះមាន៖ពន្ធលើដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ ពន្ធនាំចូលសម្ភារៈកសិកម្ម ផលិតផលកសិកម្ម ពន្ធចលនទ្រព្យដែលទាបជាង១០០លានរៀល ពន្ធប្រថាប់តា្រត្រូវការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ អាករលើតម្លៃបន្ថែមមុខទំនិញដែលជាអាហារដែលមូលដ្ឋាននៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរហូតដល់ចុងឆ្នាំ២០២៨ និងពន្ធលើប្រាក់បៀវត្សរ៍អប្បបរមារបស់មន្រ្តីរាជការគ្រប់ប្រភេទ និងប្រាក់ឈ្នូលអប្បបរមារបស់កម្មករនិយោជិក ដែលនេះគឺពន្ធដែលយើងបានលើកលែង ហើយនឹងបន្តអនុវត្តន៍»។

ប៉ុន្តែក្រៅពីមិនបង្កើតពន្ធថ្មី ដែលយើងមិនចេញ មិនដំឡើងពន្ធហើយនោះ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ នូវការប្តេជ្ញាចិត្ត និងការអនុវត្តន៍គោលនយោបាយរបស់គណបក្សប្រជាជន សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបន្ថែមទៀត៕ អត្ថបទ៖ រង្សី

The post នាយករដ្ឋមន្រ្តី បញ្ជាក់ជាថ្មីថា រដ្ឋាភិបាលអាណាត្តិទី៧ មិនបានបង្កើតពន្ធថ្មី និងដំឡើងអត្រាពន្ធឡើយ appeared first on .

ការបង់ពន្ធលើអចលនទ្រព្យ ដីធ្លីមិនបានប្រើប្រាស់ ពន្ធដារប្រកាសពន្យាពេលដល់ដំណាច់ខែតុលា
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសឱ្យពន្យារពេលបង់ពន្ធលើអចលនទព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ដំណាច់ខែតុលាខាងមុខនេះ ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ។

បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែកញ្ញានេះ បានឱ្យដឹងថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបាន ប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។

អគ្គនាយកដ្ឋានពន្ធដារ បន្តថា អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមាន កាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ហើយផុតរយៈពេលកំណត់នេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

ប្រភពដដែលបន្តថា៖«ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើ អចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយរួចផុតពីទណ្ឌកម្មរដ្ឋបាលដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ»។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រកាសដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ច ចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនិងប្រកាសបង់ប្រាក់ពន្ធនៅឡើយ សូមអញ្ជើញទៅចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។

ដោយឡែក ចំពោះម្ចាស់ អចលនទ្រព្យ ដែលបានចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ និងមានប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ មេត្តាអញ្ជើញមកប្រកាសបង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

យ៉ាងណាមិញ អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យ ទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើជាពុំខាន៕ អត្ថបទ៖​ ពិសី

The post ការបង់ពន្ធលើអចលនទ្រព្យ ដីធ្លីមិនបានប្រើប្រាស់ ពន្ធដារប្រកាសពន្យាពេលដល់ដំណាច់ខែតុលា appeared first on .

ក្រសួងប្រាប់ឱ្យសហគ្រាសនិងក្រុមហ៊ុនបរទេសទាំងអស់ អាចស្នើសុំអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
ក្រសួងពាណិជ្ជកម្ម កាលរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានសេចក្ដីជូនដំណឹងដល់សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស អាចធ្វើការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបាន។

បើតាមសេចក្តីជូនដំណឹងដដែល ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ សម្រាប់ធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្មបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធ ស្វ័យប្រវត្តកម្មក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

ហេតុនេះ ក្រសួងថា សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់ អាចធ្វើការដាក់ ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម https://ecommercelicensing.moc.gov.kh ឬតាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(CamDX) ឬអាចដាក់ពាក្យដោយផ្ទាល់ជាបណ្តោះអាសន្ននៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មបាន។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ទៀតថា សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់ សូមជ្រាបជាព័ត៌មាន និងបន្តដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ តាមនីតិវិធីជាប្រក្រតី។

យ៉ាងណាមិញ ក្នុងករណី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយគ្មានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនឹងត្រូវបញ្ឈប់សកម្មភាព និងរងពិន័យជាប្រាក់ដូចមានចែងក្នុងលិខិតបទដ្ឋានច្បាប់ជាធរមាន៕

The post ក្រសួងប្រាប់ឱ្យសហគ្រាសនិងក្រុមហ៊ុនបរទេសទាំងអស់ អាចស្នើសុំអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក appeared first on .

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកលេង TikTok ដែលប្រើឈ្មោះសម្តេចទាំងអស់ ត្រូវលុបចោលថ្ងៃនេះ
ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់អាខោនTikTok ដែលយករូបភាព និងឈ្មោះសម្តេចទៅប្រើប្រាស់ សូមមេត្តាលុបចេញនៅថ្ងៃនេះភ្លាម ដើម្បីកុំឱ្យមានការភាន់ច្រលំណាមួយតទៅទៀត។

យោងតាមសារជាសំឡេង ដែលបានផ្សាយចេញនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្នើដល់បងប្អូន អ្នកលេងបណ្តាញសង្គម  TikTok ដែលបានប្រើប្រាស់ឈ្មោះសម្តេច សូមធ្វើការលុបចោលទាំងស្រុង និងសហការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីដំណើរការលើរឿងនេះជាបន្ទាន់។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានប្រកាសថា នឹងចាត់វិធានការតាមច្បាប់ ចំពោះអ្នកធ្វើទង្វើនេះ ប្រសិនបើមិនលុបចោល ឬបញ្ឈប់ការយកឈ្មោះសម្តេចទៅបង្កើតគណនីរបស់ខ្លួន។

ចំពោះហេតុនផលនៃការស្នើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ដូច្នេះថា ៖« ខ្ញុំត្រូវការភាពជាក់លាក់មួយ នៃការធ្វើសកម្មភាពដោយផ្ទាល់របស់ខ្ញុំ ជាគណនីយរបស់ខ្ញុំ មិនចង់ឱ្យមានការភ័នច្រឡំណាមួយ ចឹងហើយទទួលបានសារនេះហើយ ជំនួយការរបស់ខ្ញុំត្រូវតែធ្វើការរំលាយចោលភ្លាម ឬក៏ត្រូវប្តូរឈ្មោះ ហ៊ុន សែន ចេញជាបន្ទាបន ព្រោះខ្ញុំមិនអាចទទួលយកបានទេចំពោះទង្វើបែបនេះ ដើម្បីកុំឱ្យមានបញ្ហាណាមួយកើតឡើងសម្រាប់ខ្ញុំទៅថ្ងៃក្រោយ។ ហេតុនេះ ខ្ញុំសូមអធ្យាស្រ័យ ចំពោះការអំពាវនាវនេះ នឹងត្រូវអនុវត្តន៍ជាបន្ទាន់ គឺពោលត្រូវធ្វើថ្ងៃនេះ ដោយមិនត្រូវរងចាំទៀតនោះទេ»។

គួរបញ្ជាក់ដែរថា បើតាមសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បច្ចុប្បន្នមានអ្នកលេងបណ្តាញសង្គម  TikTok ដែលបានប្រើប្រាស់ឈ្មោះសម្តេចមានរាប់សិបគណនីទៅហើយ ខណៈបញ្ហានេះកំពុងធ្វើឱ្យមានបញ្ហាធំ និងបង្កភាពភ័នច្រឡំដល់សកម្មភាពការងារសម្តេច៕ អត្ថបទ៖ ពិសី

The post សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកលេង TikTok ដែលប្រើឈ្មោះសម្តេចទាំងអស់ ត្រូវលុបចោលថ្ងៃនេះ appeared first on .

រោងចក្រថ្មីចំនួន៦ មានទុនវិយោគជាង១២០លានដុល្លារ នឹងលេចរូបរាងនៅក្នុងរាជធានី/ខេត្តចំនួន៥
រោងចក្រថ្មីចំនួន៦ មានទុនវិយោគជាង១២០.៥២ លានដុល្លារអាមេរិក នឹងលេចរូបរាងនៅក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង់ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ នាពេលដ៏ខ្លីខាងមុខនេះ។ នេះបើតាមការឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“DONGFANG JUNMA CEMENT CO., LTD” គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៧៩កន្លែង។

២-“TWPC INVESTMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមីដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងទុនវិនិយោគប្រមាណ ១០,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩កន្លែង។

៣-“WICKIMED (CAMBODIA) SUPPLY CO., LTD” គម្រោងបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខាពេទ្យដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៤១ អគារលេខ ៦ ភូមិត្រពាំងឈូក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។

៤-“CMB & CHN CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

៥- “ELITE ENTERPRISE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧២៣កន្លែង។

៦-“L T K J (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតទុយោគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្តៅពេន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៨៨កន្លែង។

គួរបញ្ជាក់ដែរថា រោងចក្រថ្មីចំនួន៦ មានទុនវិយោគជាង១២០លានដុល្លាអាមេរិក នៅក្នុងរាជធានី ខេត្តចំនួន៥នេះ នឹងអាចបង្កើតការងារជូនពលរដ្ឋកម្ពុជារហូត ៤ ៧២៧ កន្លែង៕ អត្ថបទ៖ ពិសី

The post រោងចក្រថ្មីចំនួន៦ មានទុនវិយោគជាង១២០លានដុល្លារ នឹងលេចរូបរាងនៅក្នុងរាជធានី/ខេត្តចំនួន៥ appeared first on .

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល នឹងបន្តខិតខំគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រ
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ កាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា បានបង្ហាញមោទភាពចំពោះសមិទ្ធផលរោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន ដែល​ជា​រោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា។ជាមួយគ្នានេះ សម្តេចក៏បានអះអាងថា រាជរដ្ឋាភិបាល និងបន្តខិតខំគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រឱ្យកាន់តែខ្លាំងថែមទៀត។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងនឹងកំពុងបន្តគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រ ក្នុងនោះអ្នកដែលប្រើប្រាស់ទឹកមិនលើស៧ម៉ែត្រគូប គឺតម្លៃទឹក១ម៉ែត្រគូបត្រឹម៤០០ រៀលប៉ុណ្ណោះ ហើយអ្នកដែលប្រើទឹកចាប់ពី៨ម៉ែត្រគូបដល់១៥ ម៉ែត្រគូបតម្លៃ៧២០រៀល ក្នុង១ម៉ែត្រគូបប៉ុណ្ណោះ។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាក់ថា៖« ប្រទេសមានសន្ដិភាព ទោះបីប្រឈមបញ្ហាកូវីដ-១៩ ប៉ុន្ដែរាជរដ្ឋាភិបាល បានកសាងសមិទ្ធផលថ្មីៗជាច្រើនសម្រាប់កម្ពុជា។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងទៀតថា តម្រូវការប្រើប្រាស់ទឹក និងអគ្គិសនី មិនចេះគ្រប់គ្រាន់នោះឡើយ ព្រោះមនុស្សកើត និងធំធាត់ជារៀងរាល់ថ្ងៃ ហេតុនេះបើយើងរួមគ្នាអភិវឌ្ឍន៍ប្រទេសយើងនឹងរឹតតែរីកចម្រើនទៅមុខ៕  អត្ថបទ៖ ពិសី

The post សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល នឹងបន្តខិតខំគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រ appeared first on .

កម្ពុជា​-​ជប៉ុន​នឹង​ចុះ​កិច្ចព្រមព្រៀង​​ឥណទានក្នុងតម្លៃជិត១៩០លានដុល្លារ ​សម្រាប់ដំណើរការគម្រោង​​ធំៗចំនួន២
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​អញ្ជើញ​ចុះហត្ថលេខា​រួមគ្នា នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៣ លើ​លិខិត​ប្តូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ​ចំនួន​២​។

បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៣ បានឱ្យដឹង ថា លិខិត​ប្តូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ ដែល​ត្រូវ​ចុះហត្ថលេខា​នោះ​រួមមាន​៖

១. ឥណទាន​សម្បទាន​ប្រាក់​យ៉េន ដែលមាន​ទឹកប្រាក់​ចំនួន ២៣.៦៩២ លាន​យ៉េន (​ប្រមាណ ១៧២,៩៣ លាន​ដុល្លារ​អាមេរិក​)  សម្រាប់​ការអនុវត្ត  «​គម្រោង​កែលម្អ ការតភ្ជាប់​ផ្លូវ​ជនបទ​» ។ និង​២. ឥណទាន​សម្បទាន​ប្រាក់​យ៉េន ដែលមាន​ទឹកប្រាក់​ចំនួន ២.០៨១ លាន​យ៉េន (​ប្រមាណ ១៥,១៨ លាន​ដុល្លារ​អាមេរិក​) សម្រាប់​ការអនុវត្ត «​គម្រោង​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត ខេត្តសៀមរាប ដំណាក់កាល​ទី​៣»​។​

សូមបញ្ជាក់ថា ការផ្ដល់​ជំនួយ​ខាងលើ បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​ជប៉ុន ក្នុង​ការគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។ ការគាំទ្រ​នេះ ក៏​នឹង​រួមចំណែក​ផងដែរ ដល់​ការពង្រឹង​ទំនាក់ទំនង​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ រវាង​ប្រទេស​ទាំងពីរ ដែល​នាពេល​ថ្មី​នេះៗ បាន​ដំឡើង​ទំនាក់ទំនង​ទ្វេភាគី ទៅជា​កម្រិត «​ភាពជា​ដៃគូ​យុទ្ធ សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ខណៈពេលដែល​ប្រទេស​ទាំងពីរ កំពុង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​ទី​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​៕ អត្ថបទ៖​ពិសី

The post កម្ពុជា​-​ជប៉ុន​នឹង​ចុះ​កិច្ចព្រមព្រៀង​​ឥណទានក្នុងតម្លៃជិត១៩០លានដុល្លារ ​សម្រាប់ដំណើរការគម្រោង​​ធំៗចំនួន២ appeared first on .

កម្ពុជា-ចិន នឹងសិក្សារួមគ្នាលើគំនូសប្លង់គម្រោងសាងសង់ស្ថានីយ៍បូមទឹកដោយយកប្រភពទឹកពីទន្លេមេគង្គ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ ក្រុមហ៊ុន Beijing Urban Construction Group Co.,Ltd ហៅកាត់ថា (BUCG) នឹងរួមគ្នាសិក្សាគំនូសប្លង់និងការសាងសង់ស្ថានីយ៍បូមដោយយក ប្រភពទឹកពីទន្លេមេគង្គ ប្រព័ន្ធ ប្រព្រឹត្តកម្ម ទឹកស្អាត និងប្រព័ន្ធបណ្តាញ នៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នភាគីទាំងពីរបានពិធីចុះហត្ថលេខាលេអនុស្សរណៈនៃការយោគយល់ ក្នុងកិច្ចសហប្រតិបត្តិការលើកគម្រោងនេះរួចរាល់ហើយ។

កម្មវិធីចុះហត្ថលេខាលេអនុស្សរណៈនៃការយោគយល់ ក្នុងកិច្ចសហប្រតិបត្តិការលើកគម្រោងនេះ បានរៀបចំ តាមប្រព័ន្ធ អនឡាញ កាលថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៣ ក្រោម អធិបតីភាព លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងលោក Li Daosong ប្រធានក្រុមហ៊ុន (BUCG) នៅទីក្រុងប៉េកាំងប្រទេសចិន។

នាឱកាសនោះ លោក Li Daosong ប្រធានក្រុមហ៊ុន BUCG បានថ្លែងអំណរគុណ ចំពោះការគាំទ្រ និងការសម្រប សម្រួលរបស់ភាគីកម្ពុជា ដែលធ្វើឱ្យភាគីចិន ត្រូវប្តេជ្ញាចិត្តក្នុងការប្រឹងប្រែង អនុវត្តគម្រោងខាងលើនេះឱ្យបានសម្រេច ដើម្បី ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសប្រជាពលរដ្ឋរស់នៅខាងកើតដងទន្លេមេគង្គ ដូចជា ៖ខេត្ត កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ ជាដើម ។

ជាមួយគ្នានេះ លោក ចម ប្រសិទ្ធ បានបញ្ជាក់ថា គម្រោង ខាងលើនេះ ជាគម្រោងដ៏ធំ និងមានសារៈសំខាន់ ណាស់ ដែលក្រុមហ៊ុន តូចៗមិនអាចធើ្វបានទេ  ពីព្រោះត្រូវប្រើដើមទុនច្រើន និងបច្ចេកទេសខ្ពស់ គឺត្រូវយកប្រភពទឹកពីចម្ងាយរាប់រយគីឡូម៉ែត្រក្នុងដងទន្លេមេគង្គជាមួយនឹងការតបំពង់ទុយោធំៗ និងសាងសង់អាងប្រព្រឹត្តកម្មទឹកស្អាតជាច្រើនកន្លែង ដើម្បីបំពេញ តម្រូវការប្រជាពលរដ្ឋ។

បើតាមលោក ចម ប្រសិទ្ធ បានសង្កត់ធ្ងន់ដែរថា បើយើងអនុវត្តគម្រោងនេះបាន ដូចជាយើងបានរំដោះប្រជាពលរដ្ឋភាគខាងកើតដងទន្លេមេគង្គ រហូតដល់ព្រំដែនវៀតណាមឱ្យរួចចាកផុត គ្រោះថ្នាក់ នៃឥទ្ធិពលជាតិពុលគីមី ពីព្រោះ យើងដឹងហើយថា ក្នុងសង្រ្គាម ចុងទស្សវត្សន៍ទី៦០ និងដើមទស្សវត្សន៍ទី៧០ សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែករាប់លានតោន គឺច្រើនជាងការទម្លាក់គ្រាប់បែក នៅសង្គ្រាមលោកលើកទី២ទៅទៀត រួមទាំងរោយម្សៅព័ណ៌ទឹកក្រូចជម្រុះស្លឹកឈើ ដែល សុទ្ធតែ ជាតិគីមីដែលរងឥទ្ធិពលដល់ជីវិត សត្វ មនុស្ស ជាច្រើន ឆ្នាំទៅមុខ។

ជាមួយគ្នានេះ តាមការសិក្សា ជាតិពុលគីមីនេះ គឺប៉ះពាល់ខ្លាំង ទៅលើស្ត្រីមានផ្ទៃពោះ ដែលទារកកើតមក អាចមានកាយសម្បទាមិនគ្រប់គ្រាន់ ដូចជា៖ឆែបមាត់ ខ្វះដៃជើង និងបាត់ ឬ លើសម្រាមដៃជាដើម។

យ៉ាងណាមិញ តាមរយៈពិធីចុះហត្ថលេខនេះដែរ ដើម្បីឱ្យការអនុវត្តអនុស្សរណ:យោគយល់គ្នា កាន់តែមានប្រសិទ្ធិភាព និងឆាប់ហ័ស ហើយជាការចែករំលែក បទពិសោធន៍ លោក ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ នឹងបង្កើតក្រុមការងាររបស់ក្រសួងមួយក្រុមចុះធ្វើការជាមួយ និងត្រៀមសម្របសម្រួលគ្រប់ការងារ ស្មុគស្មាញនៃគម្រោងនេះ៕ អត្ថបទ៖ ពិសី

The post កម្ពុជា-ចិន នឹងសិក្សារួមគ្នាលើគំនូសប្លង់គម្រោងសាងសង់ស្ថានីយ៍បូមទឹកដោយយកប្រភពទឹកពីទន្លេមេគង្គ appeared first on .

ក្រុមហ៊ុនទេសចរណ៍ធំ២ រួមគ្នាអភិវឌ្ឍន៍សេវាកម្មឌីជីថល និងឆ្លាតវៃនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
ក្រុមហ៊ុនទេសចរណ៍អនឡាញឈានមុខគេ ចំនួន២ គឺក្រុមហុន Trip.com Group និងក្រុមហ៊ុន Cambodia Angkor Air បានសហការគ្នាអភិវឌ្ឍន៍សេវាកម្មឌីជីថល និងឆ្លាតវៃនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​។

កិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការធ្វើយុទ្ធនាការទីផ្សាររួមគ្នាលើការធ្វើយុទ្ធនាការទីផ្សារឌីជីថលរួមគ្នា ជាពិសេសគឺផ្តល់សេវាឌីជីថល និងការប្រើប្រាស់សេវាបញ្ញាសិប្បនិម្មិតសម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរតែម្តង។ ថែមពីលើនេះ តាមរយៈកិច្ចសហប្រតិបត្តិការនេះ Trip.com Group ក៏នឹងអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ជាច្រើនទៀតជាមួយអាកាសយានដ្ឋាន ក្នុងនោះមានគម្រោងអភិវឌ្ឍន៍សណ្ឋាគារ សេវាកម្មទិដ្ឋាការធ្វើដំណើរ និងកម្មវិធីបណ្តុះបណ្តាលទេពកោសល្យក្នុងវិស័យទេសចរណ៍របស់ប្រទេស និងការលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ពិភពលោកជាដើម។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែឧសភា ដោយលោក Yudong Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន Flight Business Group និងជាអនុប្រធានក្រុមហ៊ុន Trip.com Group និងលោក David Zhan អនុប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Angkor Air។

គួរបញ្ជាក់ទៀតដែរថា តំណាងក្រុមហ៊ុនទាំងពីរ ក៏បានបន្តអះអាងដែរថា តាមរយ:កិច្ចសហការគ្នានេះ គឺការបង្កើនប្រសិទ្ធភាពសេវាកម្មឌីជីថល និងឆ្លាតវៃនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលគ្រោងនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣។ មិនតែប៉ុណ្ណោះ គម្រោងដ៏សំខាន់មួយនេះ នឹងជួយកែប្រែមុខមាត់នៃវិស័យទេសចរណ៍របស់កម្ពុជា ឱ្យមានកេរ្តិ៍ឈ្មោះ៕ អត្ថបទ៖ ពិសី

The post ក្រុមហ៊ុនទេសចរណ៍ធំ២ រួមគ្នាអភិវឌ្ឍន៍សេវាកម្មឌីជីថល និងឆ្លាតវៃនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ appeared first on .

ឧកញ៉ា អន ប៊ុនហាក់ និងលោកជំទាវ ផ្ញើសារអបអរសាទរ និងជូនពរចំពោះឧកញ៉ា ៣រូប ត្រូវបានព្រះមហាក្សត្រ ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»
ឧកញ៉ា អន ប៊ុនហាក់ និងលោកជំទាវ សូមផ្ញើសារអបអរសាទជូនចំពោះឧកញ៉ាចំនួន៣រូប ដែលទើបតែត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា» រួមមាន៖
១៖ អ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ
២៖ អ្នកឧកញ៉ា ហាន់ ឃាង
៣៖ អ្នកឧកញ៉ា វិញ ហួរ។

ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា ជាសក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និងចិត្ត ដោយមិនខ្លាចនឿយហត់របស់ អ្នកឧកញ៉ាទាំង៣រូប ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និងចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិជាទីស្នេហានៃយើងឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ការប្រទាននេះ ពិតជាស័ក្តិសម និងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់ អ្នកឧកញ៉ា និង ក្រុមគ្រួសារ។

ឧកញ៉ា អន ប៊ុនហាក់ និងលោកជំទាវ សង្ឃឹមយ៉ាងមុតមាំក្នុងការចូលរួមអភិវឌ្ឍវិស័យវិនិយោគ ពាណិជ្ជកម្ម សំដៅរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា ឱ្យរីកលូតលាស់ឆ្ពោះទៅមុខឥតឈប់ឈរ និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក តាមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន អ្នកឧកញ៉ាទាំង៣រូប និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

The post ឧកញ៉ា អន ប៊ុនហាក់ និងលោកជំទាវ ផ្ញើសារអបអរសាទរ និងជូនពរចំពោះឧកញ៉ា ៣រូប ត្រូវបានព្រះមហាក្សត្រ ផ្ដល់គោរមងារជា «អ្នកឧកញ៉ា» appeared first on .