សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកលេង TikTok ដែលប្រើឈ្មោះសម្តេចទាំងអស់ ត្រូវលុបចោលថ្ងៃនេះ

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់អាខោនTikTok ដែលយករូបភាព និងឈ្មោះសម្តេចទៅប្រើប្រាស់ សូមមេត្តាលុបចេញនៅថ្ងៃនេះភ្លាម ដើម្បីកុំឱ្យមានការភាន់ច្រលំណាមួយតទៅទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារជាសំឡេង ដែលបានផ្សាយចេញនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្នើដល់បងប្អូន អ្នកលេងបណ្តាញសង្គម  TikTok ដែលបានប្រើប្រាស់ឈ្មោះសម្តេច សូមធ្វើការលុបចោលទាំងស្រុង និងសហការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីដំណើរការលើរឿងនេះជាបន្ទាន់។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានប្រកាសថា នឹងចាត់វិធានការតាមច្បាប់ ចំពោះអ្នកធ្វើទង្វើនេះ ប្រសិនបើមិនលុបចោល ឬបញ្ឈប់ការយកឈ្មោះសម្តេចទៅបង្កើតគណនីរបស់ខ្លួន។

ចំពោះហេតុនផលនៃការស្នើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ដូច្នេះថា ៖« ខ្ញុំត្រូវការភាពជាក់លាក់មួយ នៃការធ្វើសកម្មភាពដោយផ្ទាល់របស់ខ្ញុំ ជាគណនីយរបស់ខ្ញុំ មិនចង់ឱ្យមានការភ័នច្រឡំណាមួយ ចឹងហើយទទួលបានសារនេះហើយ ជំនួយការរបស់ខ្ញុំត្រូវតែធ្វើការរំលាយចោលភ្លាម ឬក៏ត្រូវប្តូរឈ្មោះ ហ៊ុន សែន ចេញជាបន្ទាបន ព្រោះខ្ញុំមិនអាចទទួលយកបានទេចំពោះទង្វើបែបនេះ ដើម្បីកុំឱ្យមានបញ្ហាណាមួយកើតឡើងសម្រាប់ខ្ញុំទៅថ្ងៃក្រោយ។ ហេតុនេះ ខ្ញុំសូមអធ្យាស្រ័យ ចំពោះការអំពាវនាវនេះ នឹងត្រូវអនុវត្តន៍ជាបន្ទាន់ គឺពោលត្រូវធ្វើថ្ងៃនេះ ដោយមិនត្រូវរងចាំទៀតនោះទេ»។

គួរបញ្ជាក់ដែរថា បើតាមសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បច្ចុប្បន្នមានអ្នកលេងបណ្តាញសង្គម  TikTok ដែលបានប្រើប្រាស់ឈ្មោះសម្តេចមានរាប់សិបគណនីទៅហើយ ខណៈបញ្ហានេះកំពុងធ្វើឱ្យមានបញ្ហាធំ និងបង្កភាពភ័នច្រឡំដល់សកម្មភាពការងារសម្តេច៕ អត្ថបទ៖ ពិសី