ក្រុមហ៊ុនទេសចរណ៍ធំ២ រួមគ្នាអភិវឌ្ឍន៍សេវាកម្មឌីជីថល និងឆ្លាតវៃនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនទេសចរណ៍អនឡាញឈានមុខគេ ចំនួន២ គឺក្រុមហុន Trip.com Group និងក្រុមហ៊ុន Cambodia Angkor Air បានសហការគ្នាអភិវឌ្ឍន៍សេវាកម្មឌីជីថល និងឆ្លាតវៃនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការធ្វើយុទ្ធនាការទីផ្សាររួមគ្នាលើការធ្វើយុទ្ធនាការទីផ្សារឌីជីថលរួមគ្នា ជាពិសេសគឺផ្តល់សេវាឌីជីថល និងការប្រើប្រាស់សេវាបញ្ញាសិប្បនិម្មិតសម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរតែម្តង។ ថែមពីលើនេះ តាមរយៈកិច្ចសហប្រតិបត្តិការនេះ Trip.com Group ក៏នឹងអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ជាច្រើនទៀតជាមួយអាកាសយានដ្ឋាន ក្នុងនោះមានគម្រោងអភិវឌ្ឍន៍សណ្ឋាគារ សេវាកម្មទិដ្ឋាការធ្វើដំណើរ និងកម្មវិធីបណ្តុះបណ្តាលទេពកោសល្យក្នុងវិស័យទេសចរណ៍របស់ប្រទេស និងការលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ពិភពលោកជាដើម។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែឧសភា ដោយលោក Yudong Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន Flight Business Group និងជាអនុប្រធានក្រុមហ៊ុន Trip.com Group និងលោក David Zhan អនុប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Angkor Air។

គួរបញ្ជាក់ទៀតដែរថា តំណាងក្រុមហ៊ុនទាំងពីរ ក៏បានបន្តអះអាងដែរថា តាមរយ:កិច្ចសហការគ្នានេះ គឺការបង្កើនប្រសិទ្ធភាពសេវាកម្មឌីជីថល និងឆ្លាតវៃនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលគ្រោងនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣។ មិនតែប៉ុណ្ណោះ គម្រោងដ៏សំខាន់មួយនេះ នឹងជួយកែប្រែមុខមាត់នៃវិស័យទេសចរណ៍របស់កម្ពុជា ឱ្យមានកេរ្តិ៍ឈ្មោះ៕ អត្ថបទ៖ ពិសី