រោងចក្រថ្មីចំនួន៦ មានទុនវិយោគជាង១២០លានដុល្លារ នឹងលេចរូបរាងនៅក្នុងរាជធានី/ខេត្តចំនួន៥

សង្គម​និង​សេដ្ឋកិច្ច

រោងចក្រថ្មីចំនួន៦ មានទុនវិយោគជាង១២០.៥២ លានដុល្លារអាមេរិក នឹងលេចរូបរាងនៅក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង់ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ នាពេលដ៏ខ្លីខាងមុខនេះ។ នេះបើតាមការឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“DONGFANG JUNMA CEMENT CO., LTD” គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៧៩កន្លែង។

២-“TWPC INVESTMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមីដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងទុនវិនិយោគប្រមាណ ១០,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩កន្លែង។

៣-“WICKIMED (CAMBODIA) SUPPLY CO., LTD” គម្រោងបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខាពេទ្យដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៤១ អគារលេខ ៦ ភូមិត្រពាំងឈូក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។

៤-“CMB & CHN CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

៥- “ELITE ENTERPRISE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧២៣កន្លែង។

៦-“L T K J (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតទុយោគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្តៅពេន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៨៨កន្លែង។

គួរបញ្ជាក់ដែរថា រោងចក្រថ្មីចំនួន៦ មានទុនវិយោគជាង១២០លានដុល្លាអាមេរិក នៅក្នុងរាជធានី ខេត្តចំនួន៥នេះ នឹងអាចបង្កើតការងារជូនពលរដ្ឋកម្ពុជារហូត ៤ ៧២៧ កន្លែង៕ អត្ថបទ៖ ពិសី