ឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន ធុរជ​ន​វ័យ​ក្មេង​ក្នុងវិស័យ​បដិ​សណ្ឋារកិច្ច និងគ្រប់គ្រង​សណ្ឋាគារ​លំដាប់ផ្កា​យ៥ នៅកម្ពុជា

មហាសេដ្ឋី និងមុខជំនួញ

ឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន បច្ចុប្បន្នជាអគ្គនាយករងក្រុមហ៊ុន SUN & MOON GROUP និងជាប្រធានសមាគម សណ្ឋា​គារ​​កម្ពុជាអាណត្តិថ្មី។ ឆ្លងកាត់សកម្មភាពរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌ជាច្រើន ឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន ត្រូវបាន​ព្រះ​មហាក្សត្រ​នៃព្រះ​រាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងតំណែងជាថ្នាក់ដឹកនាំជួរមុខមួយរូបរបស់ក្រុមហ៊ុន SUN & MOON GROUP លោកឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន បាន យកចំណេះដឹងនិងបទសោធន៍ លើវិស័យព័ត៌មានវិទ្យា និងធុរកិច្ច ដែលបានរៀនសូត្រនិងធ្វើការនៅ សហរដ្ឋអាមេ រិក មកដាក់បញ្ចូលក្នុងសេវាកម្មមួយចំនួននៅក្នុងសណ្ឋាគារផ្កាយ៥ សាន់ & មូន រីវើសាយ ដែលទើបកាត់ ខ្សែបូ សម្ពោធកាលពីខែមេសាកន្លងទៅដែលមានតម្លៃទុនវិនិយោគប្រមាណ ៦០លានដុល្លារ។

សូមទស្សនាវីដេអូលម្អិតខាងក្រោម៖