លោក ឡី កំថូង មានមហិច្ឆតានាំបច្ចេកវិទ្យាបង្កើតដោយកូនខ្មែរទៅកាន់អន្តរជាតិ

មហាសេដ្ឋី និងមុខជំនួញ

សហគ្រិនវ័យក្មេង លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CheckinMe ។ ក្រោយពីបញ្ចប់ការ​សិក្សាជំនាញព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យន័រតុន លោកក៏បានបន្ដការសិក្សា​ជំនាញ​បច្ចេក​វិទ្យាទូរស័ព្ទដៃ នៅប្រទេសឥណ្ឌា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឡី កំថូង បានបង្កើត CheckinMe ដែលជាដំណោះស្រាយឌីជីថល សម្រាប់​អាជីវកម្ម​ប្រើប្រាស់ដើម្បី គ្រប់គ្រងវត្តមានបុគ្គលិក និង សកម្មភាពបុគ្គលិកចេញក្រៅ (Sales Outdoor) ដោយស្វ័យប្រវត្តិ និងមុខងារផ្សេងទៀត។

សហគ្រិនវ័យក្មេងរូបនេះ ក៏បានដាក់មហិច្ឆតានាំបច្ចេកវិទ្យាដែលបង្កើតដោយកូនខ្មែរមួយនេះ​ទៅកាន់អន្តរជាតិ ឆាប់ៗនេះផងដែរ។

សូមទស្សនាវីដេអូ៖