តើមាន​ផ្នត់គំនិត​និងយុទ្ធសាស្រ្ត​អ្វីខ្លះ នៅក្រោយ​​ភាពជោគជ័យ​​របស់​អ្នក​ឧកញ៉ា គិត ម៉េង?

មហាសេដ្ឋី និងមុខជំនួញ

អ្នកឧកញ៉ា គិត ម៉េង គឺជាអ្នកជំនួញខ្មែរដែល​មាន​ភាពលេ​ចធ្លោមួ​យរូប ដោយក្នុងវិស័យ​​ពាណិជ្ជកម្ម​នៅ​​​កម្ពុជា អ្នក​ឧកញ៉ា ជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន និង​ក្រុម​​ហ៊ុនធំៗជាច្រើន​ផ្សេងទៀត ដែល​កំពុង​​ដំណើរ​ការ​យ៉ាង​ជាម៉ាស៊ីនសេដ្ឋកិច្ចសកម្ម ជួយជំរុញ​កំណើ​ន​សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជនខ្មែរ។

ក្រៅពីការងារសង្គម អ្នកឧកញ៉ា គិត ម៉េង ក៏ជាមហាសេដ្ឋីខ្មែរមួយរូប ដែលទទួលបានប្រជាប្រិយ និង​អង្រួន​បណ្តាញ​ទំនាក់​ទំនងសង្គមហ្វេកបុក តាមរយៈការចែករំលែកទុកគំនិតល្អៗ ដល់សហគ្រិន និងយុវ​ជនខ្មែរជំនាន់ក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទម្រាំ​​ឈានមកដល់ចំណុចដូចបច្ចុប្បន្ន តើអ្នកឧកញ៉ា មានផ្នត់គំនិតនិងក្បួនយុទ្ធសាស្រ្តអ្វីខ្លះ ? ខាង​ក្រោមនេះ ជាផ្នត់គំនិតនិង​ក្បួនយុទ្ធសាស្ត្រ​នៅ​ក្រោយ​ភាពជោគជ័យ ដែលអ្នកឧកញ៉ា ធ្លាប់បានចែករំលែកក្នុងពេលកន្លងមក៖

១.​ ចាប់ផ្តើមជាមួយចក្ខុវិស័យ៖ វាជារឿងល្អដែលមានក្តីសុបិនខ្ពស់ និងការប្រាថ្នាធំ ហើយគិតឱ្យ​បាន​ជ្រៅ។ ចក្ខុវិស័យ​របស់អ្នកមិនត្រឹមតែសំដៅលើការរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចក្ខុវិស័យ​មួយដើម្បីសម្រួល ឬធ្វើឱ្យជីវិត​អ្នក​ដទៃ​ប្រសើរឡើង។ ជិត៣០ឆ្នាំមុន ក្នុងនាមខ្ញុំជាយុវជនខ្មែរ ខ្ញុំបាន​ត្រលប់មកប្រទេសកម្ពុជាវិញ ជាមួយនឹងក្តីសុបិនដ៏​មានមហិច្ឆតាមួយ ដើម្បី​ជួយលើកស្ទួយជីវភាពប្រ​ជាជន​កម្ពុជា។ ថ្ងៃនេះខ្ញុំមានទស្សនៈដូចគ្នា ហើយនៅតែបន្ត​ខិតខំធ្វើឱ្យ​វាក្លាយ​ជាការពិត។

២. រក្សាការសន្យា៖ សុច្ចរិតភាព គឺជាលក្ខណៈយ៉ាងសំខាន់ និងចាំបាច់។ សូមចងចាំ​ថាការចាប់ផ្តើម​អាជីវកម្មរបស់អ្នក​ត្រូវ​បាន​បង្កើត​ឡើង​ដោយការជឿទុកចិត្ត គុណធម៌ ទំនាក់ទំនង និងការប្រាស្រ័យ​ទាក់ទង​គ្នា​ដែល​ជាគ្រឹះ​សំខាន់​ក្នុងកា​រផ្តល់​នូវអ្វី​ដែល​យើងបាននិយាយថាយើងនឹងផ្តល់ឱ្យទៅដៃគូ​អាជីវកម្ម​របស់យើង។ សូមចាប់ផ្តើមដោយការផ្តល់នូវអ្វីដែល​អ្នកបាន​សន្យា។

៣. សន្សំភាពជឿទុកចិត្ត៖ ការធ្វើបានល្អនៅក្នុងអាជីវកម្មមួយនឹងជួយអ្នកឱ្យទទួលបានភាពជឿទុក​ចិត្តនៅ​ក្នុងអាជីវកម្ម​បន្ត​បន្ទាប់​ដែលអ្នកចង់បង្កើតទៀត។ អ្នកអាចទទួលបានភាពជឿ​ទុកចិត្តរប​ស់អ្នក មិនត្រឹមតែពីអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែ​ពីស្ថាប័នហិរញ្ញវត្ថុ និយ័តករ និងវិនិយោគិនរបស់​អ្នកទៀតផង។ ភាពជឿទុកចិត្តនឹងជួយឱ្យអាជីវកម្មរបស់អ្នកមាន​និរន្តរ​ភាពក្នុងរយៈពេលវែង៕

អត្ថបទ៖ សន ពុធិកា