មន្ទីរពេទ្យសម្រាប់ការវះកាត់ ចំណាយតិច សម្រាកពេទ្យរយៈពេលខ្លី និងបច្ចេកវិទ្យាទំនើប

សេដ្ឋី និងមុខជំនួញ

មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានមោទនភាពក្នុងការផ្តល់សេវា វះកាត់ទូទៅដោយបច្ចេកវិទ្យាទំនើប ដែលជួយឱ្យអ្នកជំងឺមានការឈឺចាប់តិច ស្នាមវះតូច ជាសះស្បើយឆាប់ និងអាចសម្រាកនៅមន្ទីរពេទ្យរយៈពេលខ្លី ជាមួយនឹងការចំណាយសមស្រប និងប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល។សេវាវះកាត់ទូទៅនេះត្រូវបានដឹកនាំដោយ លោកវេជ្ជបណ្ឌិត Dr. ANTHONY ALVAREZ MORALES អ្នកឯកទេសវះកាត់ទូទៅ ដែលមានបទពិសោធន៍ជាង ១៥ ឆ្នាំ ក្នុងការព្យាបាលករណីស្មុគស្មាញ និងករណីបន្ទាន់ជាច្រើនប្រភេទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេវាវះកាត់សំខាន់ៗរួមមាន៖

1. វះកាត់មហារីក (Oncologic Surgery)

• មហារីកសុដន់

• មហារីកប្រព័ន្ធរំលាយអាហារ និងក្រពះពោះវៀន

• មហារីកប្រភេទផ្សេងៗទៀតដែលត្រូវការការវះកាត់

2. វះកាត់ក្រពេញ និងសរីរាង្គសំខាន់ៗ

• ក្រពេញទីរ៉ូអ៊ីត និងក្រពេញក

• វះកាត់បំពង់ក និងជំងឺពាក់ព័ន្ធ

• ករណីរោគស្ត្រីមួយចំនួនដែលត្រូវការវះកាត់

3. វះកាត់ថ្លើម ថង់ទឹកប្រមាត់ និងលំពែង

• ជំងឺថង់ទឹកប្រមាត់

• បញ្ហាថ្លើម និងលំពែង ដែលត្រូវការវះកាត់ ឬការព្យាបាលស្មុគស្មាញ

4. វះកាត់ក្លន និងពោះ (Hernia & Abdominal Surgery)

• ក្លនលូន (Hernia repair) 

• ពោះស្រួចស្រាវ និងជំងឺពោះដែលត្រូវការវះកាត់បន្ទាន់

5. វះកាត់សង្គ្រោះបន្ទាន់ និងករណីស្មុគស្មាញ

• ការវះកាត់ថ្គាម និងរបួសបន្ទាន់

• ការវះកាត់ថ្គាម និងរបួសបន្ទាន់ 

បច្ចេកវិទ្យាវះកាត់ចោះ ដែលប្រើនៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា អនុញ្ញាតឱ្យវេជ្ជបណ្ឌិតអនុវត្តការវះកាត់តាមរយៈស្នាមវះតូចៗ ដោយប្រើកាមេរ៉ាខ្នាតតូច និងឧបករណ៍វះកាត់ទំនើប ដែលជួយបន្ថយការឈឺចាប់ កាត់បន្ថយហានិភ័យ និងធ្វើឱ្យអ្នកជំងឺអាចវិលត្រឡប់ទៅជីវិតប្រចាំថ្ងៃបានឆាប់រហ័ស។

មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជឿជាក់ថា ការរួមបញ្ចូលរវាង ជំនាញវេជ្ជបណ្ឌិតឯកទេស បច្ចេកវិទ្យាវះកាត់ទំនើប និងស្តង់ដារថែទាំអន្តរជាតិគឺជាគន្លឹះសំខាន់ក្នុងការផ្តល់លទ្ធផលព្យាបាលល្អបំផុតសម្រាប់អ្នកជំងឺ។

អរៀនដា បន្តប្តេជ្ញាផ្តល់សេវាវះកាត់ទូទៅប្រកបដោយសុវត្ថិភាព ទំនើប និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើឱ្យការព្យាបាលមានភាពងាយស្រួល សម្រាកខ្លី និងជួយអ្នកជំងឺទទួលបានគុណភាពជីវិតល្អប្រសើរឡើងវិញ។


សូមទាក់ទងមកមន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖

សាខាដួងងៀប៖

Facebook Page: Orienda International Hospital

081 811 789 / 078 233 789 / 096 6233 789

Telegram: 078 233 789

ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ