លោកជំទាវ លាង ធារ៉ា៖ ក្នុងនាមជាស្រ្តីមិនមែនធ្វើតែកិច្ចការងារផ្ទះ ឬបំរើស្វាមីនោះទេ ប៉ុន្តែយើងត្រូវហ៊ានឈានជើងចេញទៅខាងក្រៅដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន

មហាសេដ្ឋី និងមុខជំនួញ

លោកជំទាវ លាង ធារ៉ា អគ្គនាយិកាក្រុមហ៊ុន THEARA LEANG CO,.LTD បានប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សជាស្ថាបនិកក្រុមហ៊ុនចំនួន ៣ ក្នុងដៃ។ ក្រុមហ៊ុន THEARA LEANG CO,.LTD របស់លោកជំទាវ លាង ធារ៉ា ដែលកំពុងដំណើរការយ៉ាងរលូនមកទល់សព្វថ្ងៃនេះ មានលក់ និងចែកចាយ ដូចជាផលិតផលថែរក្សាសម្ផស្ស ម៉ាក T&L NATURAL, មជ្ឈមណ្ឌលថែរក្សាសម្រស់ T&L និងក្រុមហ៊ុនគ្រឿងអលង្ការ T&L JEWELRY។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រៀបរាប់ពីដំណើរការអាជីវកម្មដំបូង មុននឹងមានឱកាសក្ដោបក្ដាប់មុខជំនួញដូចរាល់ថ្ងៃនេះ អគ្គនាយិកាវ័យក្មេងដ៏ស្រស់សោភារូបនេះ បញ្ជាក់ថា  មុននឹងឈោងទៅគ្រប់គ្រងមុខជំនួញ ទាំងអស់នោះ លោកស្រី បានចំណាយពេល ដុះខាត់ ចំណេះ ជំនាញ លើវិស័យពាក់ព័ន្ធក្នុងជំនាញធុរកិច្ចទាំងអស់នោះ ឱ្យបានស្ទាត់សិន ទើបហ៊ានប្រឡូកក្នុងមុខជំនួញទាំងអស់នេះ។  

ជាសហគ្រិនស្ត្រីវ័យក្មេង មានមុខជំនួញ និងក្រុមហ៊ុនបុត្រសម្ព័ន្ធច្រើនក្នុងដៃ លោកជំទាវ លាង ធារ៉ា បានបន្ថែមថា មុនវឌ្ឍនភាពលើមុខជំនួញទាំងអស់របស់ខ្លួន ដំណើរការរលូន មានអតិថិជនស្គាល់ និងគាំទ្រ ដូចសព្វថ្ងៃនេះ មានកត្តាប្រឈមមួយចំនួន ដែលខ្លួនបានជួប ក្នុងនោះ ការរៀបចំធនធានមនុស្សធ្វើការជាមួយក្នុងហាងគ្រឿងអលង្ការ ក៏អាចនិយាយបានថា ជាឧបសគ្គចម្បងមួយដែរ។

សូមស្តាប់ការលើកឡើងរបស់លោកជំទាវ លាង សុធារ៉ា៖