តោះ! ភ្ជុំដឹកគ្រុឌទៅស្រុក ហើយត្រៀមខ្លួនឈ្នះមហារង្វាន់ទាំងអស់គ្នា!

អាជីវកម្ម

ពេលវេលាល្អ អបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ! ស្រាបៀរគ្រុឌបន្តចែករំលែកពេលវេលាល្អ ពេលវេលា រីករាយ ជាមួយអតិថិជននៅទូទាំងប្រទេស ដែលផ្តល់នូវឱកាសឈ្នះមហារង្វាន់រថយន្ត​ភីកអាប់ Isuzu D-Max V-Cross ដ៏ថ្មីសន្លាងរហូតដល់ទៅ ៥គ្រឿងបន្ថែម​ម៉ូតូ Honda Dream ស៊េរីថ្មីរាប់ពាន់គ្រឿង និងរង្វាន់ទឹកប្រាក់​សុទ្ធរាប់លាន​រៀល​ក្នុងឱកាស​ជួបជុំដ៏រីករាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រុឌបានរកឃើញអតិថិជនជាច្រើននាក់ បានឈ្នះរង្វាន់ដ៏អស្ចារ្យពីស្រាបៀរគ្រុឌជារៀងរាល់ថ្ងៃ។ ពួកគាត់ពិតជា​រំភើបដែលទទួលបានរង្វាន់ពិតៗ ចែកដល់ដៃផ្ទាល់ ហើយបន្តចែករំលែកពេលវេលាល្អជាមួយគ្នា។ ភ្ជុំឆ្នាំនេះកាន់​តែ​ពិសេស ពេលវេលាល្អក៏មានកាន់តែច្រើន ព្រោះស្រាបៀរគ្រុឌ នឹងផ្តល់ជូនមហារង្វាន់រឹតតែច្រើន ដើម្បីឲ្យ​អតិថិជននៅគ្រប់ខេត្តក្រុង មានពេលវេលាសប្បាយរីករាយជួបជុំក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់។

លើសពីការផ្តល់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់! លើសពីរសជាតិ និងគុណភាពទទួលស្គាល់លំដាប់ពិភពលោក ស្រាបៀរគ្រុឌជាស្រាបៀរក្នុងស្រុកដ៏ពេញនិយមនៅលើទីផ្សារកម្ពុជាផលិតឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលបង្កើតភាពភ្ញាក់ផ្អើលនៅលើឆាកអន្តរជាតិ ជាមួយការទទួលបានពានរង្វាន់​បញ្ជាក់ពីគុណភាព​ប្រណិត​ជាបន្តបន្ទាប់ពីស្ថាប័នអន្តរជាតិកំពូលៗ ដូចជាទទួលបានមេដាយមាសពីរឆ្នាំជាប់ៗគ្នាពីស្ថាប័ន Monde Selection សម្រាប់ឆ្នាំ ២០២២ និងឆ្នាំ២០២៣ ព្រមទាំងបានឈ្នះពានរង្វាន់ពីរផ្ទួនគ្នាពីស្ថាប័ន World Beer Awards សម្រាប់ឆ្នាំ ២០២៣។

អតិថិជនជាវស្រាបៀរ គ្រុឌ កាន់តែច្រើន ឱកាសឈ្នះរង្វាន់រឹតតែច្រើន។ អ្នកឈ្នះរង្វាន់បន្ទាប់អាចជារូបអ្នក។
ពេល​វេលាល្អ ពេលវេលាជួបជុំរីករាយ ហើយឈ្នះមហារង្វាន់ដ៏អស្ចារ្យពីស្រាបៀរគ្រុឌ!