Atlantic Sen Sok ហាងម៉ាស្សា ស្ទីម សូណា និងកាត់សត់បុរស ស្ដង់ដាខ្ពស់ បើកដំណើរការសាខាទី២ នៅខណ្ឌសែនសុខ

អាជីវកម្ម

ភ្នំពេញ ៖ ហាង Atlantic ជាហាងម៉ាស្សា ស្ដង់ដារលំដាប់ខ្ពស់មួយនៅរាជធានីភ្នំពេញ បានចាប់ផ្ដើមបើក​ដំណើរ​ការសាខាទី២របស់ខ្លួន ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្បែរខ្លោងទ្វារវត្តសំរោងអណ្ដែត ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានការគាំទ្រនិងជោគជ័យខ្ពស់នៅសាខាទី១ របស់ខ្លួនក្នុងតំបន់ទួលគោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាខាទី២របស់ហាងម៉ាស្សា Atlantic ហាងម៉ាស្សាសាខាទី២នេះ មានទីធ្លាចតយានយន្តធំទូលាយ ងាយ​ស្រួល​រក ជាប់នឹងផ្លូវហាណូយ មានបន្ទប់ម៉ាស្សា ស្ទីម សោណា និងមានសេវាកកម្មកាត់សក់បុរសផងដែរ។

បើតាមតំណាងហាងម៉ាស្សា Atlantic បានបញ្ជាក់ឱ្យដឹងថា ហាងម៉ាស្សានេះ ជាហាងម៉ាស្សាដែលមានស្ដង់ដា​លំដាប់ខ្ពស់ មានសេវាកម្មម៉ាស្សាពិតប្រាកដ មានបន្ទប់ស្ទីម សោណា អាងទឹកក្ដៅទឹកត្រជាក់ និងកាត់សក់​បុរស។ អ្វីដែលពិសេសនោះ បុគ្គលិកបម្រើការផ្នែកម៉ាស្សានៅហាងម៉ាហ្សា Atlantic សុទ្ធតែទទួលបាននូវការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ អតិថិជនដែលមកទទួលសេវាកម្មនៅហាងម៉ាស្សានេះហើយ ធានាថាពេញចិត្ត និង​ត្រលប់មកម្ដងទៀត។

អ្នកតំណាងហាងម៉ាស្សាដដែលនេះបានបន្តថា ថ្វីដ្បិតតែហាងម៉ាស្សានេះធំទូលាយ និងទំនើប ប៉ុន្តែបើនិយាយ​ពីតម្លៃវិញគឺសមរម្យ សម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ អាចចូលមកទទួលកម្មម៉ាស្សា ស្ទីម សោណា ត្រាំ​ទឹកក្ដៅ ទឹកត្រជាក់ និងកាត់សក់បុរស។

បើតាមការបញ្ជាក់ពីតំណាងហាងម៉ាស្សានេះឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុន សម្រេចចិត្តបើកសាខានៅ​ទីតាំង​ផ្លូវហាណូយ ដោយសារតែតំបន់ភ្នំពេញថ្មី ជាតំបន់ដែលកំពុងមានការរីកចម្រើននូវលំនៅឋាន និងមានមនុស្ស​រស់នៅច្រើន ហើយអតិថិជនដែលទទួលសេវាកម្មនៅសាខាទី១ ក៏មានមកពីតំបន់ភ្នំពេញថ្មីច្រើន ដូច្នេះហើយ​ទើបក្រុមហ៊ុន សម្រេចបើកទីតាំងទី២នៅក្បែរផ្ទះអតិថិជន ដែលអាចសម្រួលដល់ការ​ធ្វើដំណើររបស់ពួកគាត់​ទៅកាន់ទីតាំងទី១នៅទួលគោក ។

ការបើកហាងម៉ាស្សា Atlantic សាខាទី២នេះក៏បានរួមចំណែកផ្ដល់ឱកាសការងារ​ដល់បុគ្គលិកដែលជា​ប្រជាពលរដ្ឋ​កម្ពុជាមួយចំណែកផងដែរ។ ជាក់ស្ដែងហាងម៉ាស្សា Atlantic សាខាទី២នេះ មានបុគ្គលិកសរុប ប្រមាណ ១២០នាក់ឯណោះ ដែលសុទ្ធសឹងតែជាជនជាតិខ្មែរ ។

គួរបញ្ជាក់ថា ហាងម៉ាស្សា Atlantic មានបទពិសោធន៍លើផ្នែកនេះ១២ឆ្នាំមកហើយ និងបានផ្ដល់ជូនសេវា​កម្មម៉ាស្សា ស្ទីម សោណា ទឹកក្ដៅ ទឹកត្រជាក់ និងកាត់សក់បុរស ដល់អតិថិជនជាច្រើនមកហើយ ជាមួយនឹង​តម្លៃសមរម្យ។ អតិថិជនអាចអញ្ជើញទៅកាន់ទីតាំងផ្ទាល់ ដើម្បីសាកល្បងសេវាកម្មនៅហាងផ្ទាល់ ឬទំនាក់​ទំនង​ព័ត៌មានបន្ថែមពីហាងម៉ាស្សាតាមរយៈលេខ ៖ 016 517 799 / 077 517 799៕