ចាប់ពីថ្ងៃនេះតទៅ! គ្រាន់តែធ្វើដំណើរជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏អាចឈ្នះរង្វាន់បាន

អាជីវកម្ម

ឥឡូវនេះ លោកអ្នក​គ្រាន់តែធ្វើដំណើរជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏អាចឈ្នះរង្វាន់បាន​​ដែរ ដែល​​​បានទាំងសុវត្ថិភាព ផាសុខភាព និងឈ្នះទាំងរង្វាន់ទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​នឹង​​​ផ្ដល់ការចាប់រង្វាន់ប្រចាំខែ រួម​មានដូចជា៖ ១)ម៉ូតូ Hongda Scoopy 2024 សោធម្មតា ចំនួន ១រង្វាន់, ២)ទូរស័ព្ទ Iphone 15 Pro Max (256g) ចំនួន ១រង្វាន់, ៣)សំបុត្រស្នាក់នៅរីស៊ត PIDOMA មួយបន្ទប់ មួយយប់ ចំនួន ២រង្វាន់ ៤)សំបុត្រស្នាក់នៅ​ចំនួនមួយយប់​មួយបន្ទប់ នៅកោះស្តេច ចំនួន ២រង្វាន់ ៥)សំបុត្រស្នាក់នៅ​ចំនួនមួយ​យប់ មួយបន្ទប់ នៅគិរីរម្យ ចំនួន ២រង្វាន់ ៦)សំបុត្រស្នាក់នៅចំនួនមួយយប់ មួយបន្ទប់ នៅកោះរ៉ុងសន្លឹម ចំនួន ២រង្វាន់, ៧)សំបុត្រទូកទៅមក Buva Sea Cambodia ​ចំនួន ៥រង្វាន់ និង ៨)សំបុត្ររថយន្តធ្វើដំណើរឥតគិតថ្លៃក្នុងប្រទេស ចំនួន ៥រង្វាន់។

ចំពោះ​លក្ខខណ្ឌក្នុងការចូលរួម អតិថិជនត្រូវតែទិញសំបុត្រនាំសំណាងដោយគ្រាន់តែបន្ថែម $0.25 ទៅក្នុងសំបុត្រ​ធម្មតា និង​សរសេរលេខទូរសព្ទនៅខាងក្រោយខ្នង​​វិក្កយបត្រហើយដាក់ក្នុងធុងឆ្នោតផ្សងសំណាង។ សម្រាប់សំបុត្រដែល​បានទិញ​តាមរយៈកម្មវិធីទូរសព្ទ ឬគេហទំព័រ​ បោះពុម្ព​វិក្កយបត្រ (ទំហំនៃវិក្កយបត្រ​របស់ក្រុមហ៊ុនហើយដាក់​នៅក្នុងធុងឆ្នោត​ផ្សង​សំណាង)។

សូម​បញ្ជាក់​ថា ការចាប់រង្វាន់ធ្វើឡើងរៀងរាល់ខែ តាមរយៈការ LIVE នៅលើទំព័រផ្លូវការរបស់ Vireak Buntham Express លេខទូរស័ព្ទដែលឈ្នះនឹងត្រូវបានទាក់ទងភ្លាមៗក្នុងពេល LIVE! លេខទូរស័ព្ទដែលឈ្នះនឹងទុកជាមោឃៈ ក្នុងករណីដែលលេខដែលឈ្នះមិនអាចទាក់ទងបាន បន្ទាប់ពីព្យាយាមចំនួន ៣ដង ហើយក្រុមហ៊ុននឹងធ្វើការចាប់ឆ្នោតម្តងទៀត ដើម្បីស្វែងរកអ្នកត្រូវការរង្វាន់ថ្មីៗដែលអាចទាក់ទងបាន។